• 2020-09-23 07:18:53
  • ការអប់រំ

​ភាពជា​ដឹកនាំ ដែលប្រកបដោយការយល់ចិត្ត និងសេចក្ដីមេត្តា (វីដេអូ)

  • 2020-09-23 07:18:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Galeno CHUA គឺជា​ស្ថាបនិកក្រុមហ៊ុន The Idea Consultancy Co., Ltd ហើយក៏ជាអ្នកបណ្ដុះបណ្ដាល និងជាអ្នកប្រឹក្សាយោបល់មួយរូបផងដែរ។ នៅក្នុងអត្ថបទនេះ លោក Galeno ឬអាចហៅយ៉ាងខ្លីថាលោក G នឹង​ចែករំលែកពីសារៈសំខាន់នៃការចេះយល់ចិត្ត និងសេចក្ដីមេត្តា (empathy and compassion) ទៅដល់អ្នកជុំវិញខ្លួន។ វិធីសាស្រ្តពិសេសរបស់គាត់ គួបផ្សំជាមួយនឹងទំនាក់ទំនងប្រកបដោយភាពចេះយល់ពីអ្នកជុំវិញខ្លួន ជាមូលដ្ឋានគ្រឹះរួម ជួយបង្កើនប្រសិទិ្ធភាពរវាងម៉ាក និងអតិថិជន។

នៅក្នុងពិភពលោកមួយដែលដែលបច្ចេកវិទ្យា នយោបាយ ជំងឺរាតត្បាត និងសេដ្ឋកិច្ចកំពុងតែមានភាពអវិជ្ជមាន វាពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកដឹកនាំក្នុងការផ្តល់ក្តីសង្ឃឹមតាមរយៈការសន្ទនាប្រកបដោយការយល់ចិត្ត រួមជាមួយនឹងសកម្មភាព និងចក្ខុវិស័យដែលអាចបង្កើននូវសាមគ្គីភាពរបស់មនុស្ស និងអាចបំពេញតម្រូវការមូលដ្ឋាននៅក្នុងសង្គមបាន។

លោក Galeno CHUA គឺជា​ស្ថាបនិកក្រុមហ៊ុន The Idea Consultancy

នៅក្នុងវីដេអូបង្រៀនខាងក្រោមនេះ លោក G បានណែនាំពីភាពជាអ្នកដឹកនាំប្រកបដោយការយោគយល់ ជាមួយនឹងឧទាហរណ៍ពិតក្នុងសង្គម និងផ្តល់នូវចំណេះដឹងមួយចំនួនដែលទាក់ទងអំពីការបង្កើនប្រសិទ្ធភាពទំនាក់ទំនង ការគិតពិចារណា និង ចក្ខុវិស័យផ្ទាល់ខ្លួន ដើម្បីដោះស្រាយបញ្ហានៅកន្លែងធ្វើការ ក៏ដូចជាក្នុងជីវិតប្រចាំថ្ងៃផងដែរ។

នេះគឺជាវគ្គសិក្សា​មូលដ្ឋាននៃវគ្គសិក្សា​ដែលមានរយៈពេល ៣ទៅ៦ខែ ដែលរួមមាននូវសិក្ខាសាលាផ្សេងៗទៀត និងការពិគ្រោះយោបល់ ដើម្បីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ ការបង្កើនប្រសិទ្ធភាពទំនាក់ទំនង និងសមត្ថភាពដោះស្រាយបញ្ហារបស់អ្នក។ ប្រសិនបើអ្នកជាមនុស្សដែលមានបំណងក្លាយជាអ្នកដឹកនាំដែលមានសមត្ថភាព និង អាចបម្រើដល់សាធារណជន នេះគឺជាវគ្គសិក្សាមួយដែលស័ក្តិសមសម្រាប់អ្នក។

សូមទស្សនា​វីដេអូនៃការបង្រៀនរបស់លោក G ខាងក្រោមនេះ៖

យើងសង្ឃឹមថា អ្នកនឹងគិតថាវគ្គសិក្សានេះមានប្រយោជន៍ចំពោះអ្នក។ សូមផ្តល់យោបល់នៅខាងក្រោម ឬ ផ្ញើសារដោយផ្ទាល់មកកាន់ The Idea Consultancy សម្រាប់សំណួរ ការប្រឹក្សានិងការគាំទ្រផ្នែកអាជីវកម្ម៕

មតិយោបល់