• 2020-09-30 05:01:05
  • ការអប់រំ

បើចង់ឲ្យខ្លួនឯងមានការអភិវឌ្ឍនិងរីកចំរើនទៅមុខ គួរស្វែងយល់៧ចំណុចនេះ

  • 2020-09-30 05:01:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានកត្តាជាច្រើនដែលជម្រុញអោយមានការអភិឌ្ឍខ្លួនកើតឡើង ។ ហើយសកម្មភាពប្រចាំថ្ងៃរបស់អ្នក ក៏ជាប់ទាក់ទងទៅនឹងភាពជោគជ័យរបស់អ្នកផងដែរ ។ ពេលខ្លះការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួនរបស់អ្នកក៏ជាកត្តាសំខាន់នៃការអភិវឌ្ឍខ្លួន រួមនិងភាពជោគជ័យដូចគ្នា ។

ខាងក្រោមនេះជាចំនុចមួយចំនួនដែលមនុស្សម្នាក់ៗគួរតែរៀនដើម្បីអភិវឌ្ឍខ្លួនជាប្រចាំថ្ងៃ ៖

១. ទម្លាប់អានសៀវភៅជាប្រចាំ ព្រោះអាចជួយអ្នកឱ្យទទួលបានចំណេះដឹងថ្មីៗ និងទទួលបានគំនិតល្អ។

២. ទម្លាប់ស្តាប់អ្នកនិយាយលើកទឹកចិត្ត ឬស្ដាប់អ្នកបកស្រាយគំនិតល្អៗ ព្រោះអាចជួយអ្នកឱ្យរីកចម្រើនចំណេះថ្មីៗ។

៣. បង្កើតទម្លាប់សួរដេញដោលនូវត្រង់កន្លែងណានីមួយដែលអ្នកពុំសូវច្បាស់ ឬមិនដឹង ព្រោះអាចធ្វើឱ្យអ្នកអាចយល់បានកាន់តែច្បាស់។

៤. បង្កើតទម្លាប់រីករាយជាមួយខ្លួនឯង និងអ្នកនៅជុំវិញ តាមរយៈការញញឹមរាក់ទាក់ និងនិយាយពាក្យល្អៗទៅកាន់មនុស្សជុំវិញ។

៥. ទម្លាប់ដេកឱ្យបានគ្រប់គ្រាន់ ព្រោះអាចជួយអ្នកឱ្យមានកម្លាំង និងមានអារម្មណ៍ល្អពេលដែលអ្នកដេកបានគ្រប់គ្រាន់។

៦. ទម្លាប់កំណត់គោលដៅខ្លីៗសម្រាប់ធ្វើក្នុងថ្ងៃនេះ ថ្ងៃស្អែក និងគោលដៅវែងសម្រាប់អនាគត។

៧. អនុវត្តចំណុចទាំងនេះជាប់ជាប្រចាំ។

ប្រភព៖ គំនិតសេដ្ឋី

មតិយោបល់