- 2020-10-05 02:35:14
- ការអប់រំ
ជិតដល់ថ្ងៃប្រឡងហើយ! តើគួរត្រៀមខ្លួនបែបណា ដើម្បីយកបាននិន្ទេសល្អ?
- 2020-10-05 02:35:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជិតដល់ថ្ងៃប្រឡងហើយ! តើគួរត្រៀមខ្លួនបែបណា ដើម្បីយកបាននិន្ទេសល្អ?
ចន្លោះមិនឃើញ
និន្ទេសល្អ ជាកម្លាំងចិត្ត សម្រាប់យើងផ្ទាល់ និងគ្រួសារ ដូច្នេះ ដើម្បី ទទួលបានពិន្ទុល្អ គួរណាអនុវត្តដូចខាងក្រោម ៖
មករៀនទៀងទាត់ ៖ ដើម្បីរៀនពូកែ ចាំបាច់ត្រូវមករៀនទៀងទាត់ ត្រូវចេះស្តាយម៉ោងរៀន ត្រូវហ៊ានលះបង់ ការសប្បាយផ្សេងៗ ត្រូវទម្លាប់ខ្លួនស្រលាញ់ការសិក្សា ជាងអ្វីផ្សេងៗ។
កុំទុកកិច្ចការចោល ៖ ពេលគ្រូដាក់ការងារអោយធ្វើ កុំទម្លាប់ពន្យាពេល ត្រូវធ្វើអោយហើយ បើការងារលំបាកខ្លាំង ត្រូវធ្វើបន្តិចម្តងៗ
ក្លាហាន ៖ ហ៊ានសួរ ហ៊ានឆ្លើយ ធ្វើដូច្នេះ គ្រូឆាប់ស្គាល់មុខ ហើយចាប់អារម្មណ៌មកលើយើង។
កត់ត្រា ៖ កុំពឹងខួរក្បាលតែម្យ៉ាង មិនពូកែទេ ត្រូវមានប៊ិច សៀវភៅ ជាប់ខ្លួន ដើម្បីទុកកត់ត្រា។
សេពគប់អ្នករៀន ៖ ចូលចិត្តអ្នករៀន គេអាចជួយយើង យើងមានឱកាសរៀនពីគេ បានបន្ថែម ហើយសួរគេ បើមិនចេះ កុំខ្លាចអន់។
ផ្ចិតផ្ចង់ការងារ ៖ ធ្វើអោយអស់ពីសមត្ថភាព កុំធ្វើអោយរួចតែពីដៃ ត្រូវដឹងពីការប្រឹងប្រែងរបស់អ្នក តាមរយៈកិច្ចការរបស់អ្នក។
យល់បំណងគ្រូ ៖ តាមសង្កេត ស្វែងយល់ ពីទឹកចិត្តគ្រូ សួររៀមច្បង ពីអធ្យាស្រ័យរបស់គ្រូ វាជួយអ្នកអោយធ្វើការងារបានល្អ។
ផ្ចង់គំនិតវិជ្ជមាន ៖ ត្រូវមានភាពជឿជាក់ មានក្តីសង្ឃឹម លើការប្រឹងប្រែង អ្នកពិតជាអាចទៅរួច ប្រសិនអ្នកប្រឹងប្រែង។ បើគេធ្វើបាន អ្នកក៏អាចធ្វើបាន។
កំណត់គោលដៅ ៖ ត្រូវតាំងចិត្តយកនិន្ទេសA អោយបាន ហើយប្រឹងប្រែងមករៀនអោយទៀងទាត់ និងអានអោយបានច្រើន ៕