- 2020-10-08 07:22:43
- ព័ត៌មាន
ល្អណាស់! ក្រុមហ៊ុនមួយ សាងសង់លំនៅឋាន និងសាលាមត្តេយ្យ ជូនប្រជាពលរដ្ឋ
- 2020-10-08 07:22:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្អណាស់! ក្រុមហ៊ុនមួយ សាងសង់លំនៅឋាន និងសាលាមត្តេយ្យ ជូនប្រជាពលរដ្ឋ
ចន្លោះមិនឃើញ
ទឹកប្រាក់៣សែនដុល្លារ ដែលជាជំនួយរបស់ ក្រុមហ៊ុនអាតូមី ត្រូវបានផ្តល់ជូនតាមរយៈ ឧកញ៉ា ម៉ុង ឬទ្ធី ដើម្បីយកទៅសាងសង់ លំនៅឋាន១៨ខ្នង ជូនប្រជាពលរដ្ឋ និងសាលាមត្តេយ្យ ចំនួន២កន្លែង។
កាលពីថ្ងៃទី៧ តុលា ម្សិលមិញនេះ លោកឧកញ៉ា ម៉ុង ឬទ្ធី ដែលជាប្រធានសមាគមជួយប្រជាជនកម្ពុជា (ស.ជ.ប្រ.ក) បានទទួលអំណោយលើកទី១ ពីក្រុមហ៊ុនអាតូមី មកពីប្រទេសកូរ៉េ ក្នុងទឹកប្រាក់ ៣សែនដុល្លារ ដើម្បីសាងសង់លំនៅឋាន ជូនប្រជាជនក្រីក្រ ចំនួន១៨ខ្នង (១ខ្នងស្នាក់បាន២គ្រួសារ) និងសាលាមត្តេយ្យ ២កន្លែងផងដែរ។ ចំពោះ ទីតាំងនៃគម្រោងនៃការសាងសង់ មាន២កន្លែង ៖
ក្រុមហ៊ុនម៉ុង ឫទ្ធីគ្រុប ជាអ្នកចំណាយថវិកាទិញដីសម្រាប់សាងសង់លំនៅឋាន និងសាលាមត្តេយ្យ សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ទឹក ភ្លើង ជ្រើសរើសប្រជាជនអោយមកស្នាក់នៅ រកការងារអោយពួកគាត់ធ្វើ មើលថែរក្សាសុខទុក្ខរបស់ពួកគាត់។ ក្រុមហ៊ុនអាតូមីជាអ្នកចំណាយថវិកាសាងសង់សំណង់លំនៅឋាន និងសាលាមត្តេយ្យ ។
ប្រជាជនដែលអាចមករស់នៅក្នុងលំនៅឋាននេះបាន ត្រូវគោរពតាមលក្ខខណ្ឌដូចតទៅ មិនមានសិទ្ធិលក់ឬបញ្ចាំផ្ទះនេះ មិនសេពគ្រឿងស្រវឹង គ្រឿងញៀនគ្រប់ប្រភេទ គោរពច្បាប់រដ្ឋជាធរមាន៕