• 2020-10-09 02:43:23
  • ព័ត៌មាន

​វីដេអូ​ស្ដែង​ៗ​ពី​មហន្តរាយ​ភ្លើង​ឆេះ​ អគារ​​ខុនដូ​កម្ពស់​៣៣​ជាន់​នៅ​កូរ៉េ​

  • 2020-10-09 02:43:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គីភ័យ​ដ៏​ធំ​មួយ​បាន​លេប​ត្របាក់​អគារ​ខុនដូ​​ដ៏​ធំ​មួយ​កម្ពស់​៣៣​ជាន់​នៅ​កូរ៉េ​ខាង​ត្បូង​ កាល​ពី​យប់​មិញ​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ទូទាំង​ប្រទេស។

​មនុស្ស​រាប់រយ​នាក់​ត្រូវបាន​ជម្លៀស​នៅពេល​អគ្គិភ័យ​ចាប់ផ្តើម​ឡើង ហើយ​មនុស្ស​៧៧​នាក់​ត្រូវបាន​សង្គ្រោះ​ចេញពី​ដំបូល​អាគារ​និង​កន្លែង​ផ្សេងទៀត​ក្នុង​អាគារ​ យ៉ាង​ណា​មិន​ទាន់​មាន​សេចក្ដី​រាយការណ៍​លម្អិត​ថា​តើ​មាន​មនុស្ស​ស្លាប់​ ឬ​ក៏​អត់​នោះ​ទេ។​

ក្នុង​វីដេអូ​រន្ធត់​ដែល​ចែកចាយ​ពេញ​បណ្ដាញ​សង្គម​បាន​បង្ហាញ​ពី​អណ្ដាត​ភ្លើង​យ៉ាង​សន្ធោសន្ធៅ​ បាន​ឆាបឆេះ​ពេញ​ផ្ទៃ​អគារ​តាំង​ពី​ក្រោម​ដល់​លើ​។ ក្រុម​សង្គ្រោះ​បាន​ពន្លត់​ភ្លើង​ជោគជ័យ​ទាំង​ស្រុង​ត្រឹម​ម៉ោង​៩​ព្រឹក​ម៉ោង​នៅ​កូរ៉េ​៕

ប្រភព៖ Koreatimes ប្រែសម្រួល៖ សៀនហួរ

មតិយោបល់
អត្ថបទពេញនិយម