• 2020-10-09 03:48:52
  • ព័ត៌មាន

ខ្លាំងមែន! ត្រឹម១អាទិត្យ ត្រាំ ជាសះស្បើយពីកូវីដ១៩

  • 2020-10-09 03:48:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ អាចត្រឡប់ទៅចូលរួមវេទិកាសាធារណៈ បន្ទាប់ពីការព្យាបាលជាសះស្បើយ ពី COVID-19។ នេះជាការអះអាងរបស់លោក Sean Conley ដែលជាវេជ្ជបណ្ឌិតផ្ទាល់ខ្លួនរបស់លោក។

វេជ្ជបណ្ឌិត Sean Conley បាននិយាយថា លោកត្រាំ បានជាសះស្បើយ ពីជំងឺកូវីដ១៩ និងអាចត្រឡប់ទៅចូលរួម វេទិកាសាធារណៈ នានាឡើងវិញ ចាប់ពីថ្ងៃសៅរ៌ សប្តាហ៌នេះ។ លោកដុកទ័រ បានបញ្ជាក់បន្ថែមថា រយៈពេល៨ថ្ងៃនៃការតាមដាន និងព្យាបាល លោកត្រាំ មានសុខភាពល្អជាធម្មតា និងមិនមានការបង្ហាញចេញនូវរោគសញ្ញាអ្វីឡើយ។

លោកត្រាំ បានប្រាប់ទៅកាន់សារព័ត៌មានមួយ (fox) ថា ខ្ញុំត្រឡប់មកវិញ ជាមួយនឹងរាងកាយដ៏រឹងមាំ៕

ប្រភព៖ BBC ប្រែសម្រួល ៖​ Art

មតិយោបល់