• 2020-10-14 11:25:39
  • សុខភាព

ទម្លាប់ល្អ ៩យ៉ាងគួរធ្វើសម្រាប់ស្បែកអ្នកជាប្រចាំ ដើម្បីឲ្យសម្រស់ផ្ទៃមុខផូរផង់រាល់ថ្ងៃ

  • 2020-10-14 11:25:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកាន់ខ្ជាប់នូវទម្លាប់ល្អៗក្នុងជីវិត នាំឲ្យយើងមានសុខភាពល្អ សម្រស់ក៏ផូរផង់យូរអង្វែងផ្លូវចិត្តក៏សប្បាយរីករាយ។ ដូចគ្នា និងការថែរក្សាផ្ទៃមុខផងដែរ បើកាលណាអ្នកមានទម្លាប់មិនល្អចំពោះផ្ទៃមុខនោះផ្ទៃមុខរបស់អ្នក និងងាយប្រែទៅជាស្រអាប់ខ្មៅ ហើយចាស់ជ្រីវជ្រួញជាមិនខាន។

ចឹងកុំបង្អង់! មកមើលទម្លាប់ល្អៗទាំង៩យ៉ាងនេះ ដែលអ្នកគួរប្រកាន់ខ្ជាប់ជារៀងរាល់ថ្ងៃដើម្បីឲ្យផ្ទៃមុខមានសុខភាពល្អ និងក្មេងជាងវ័យ ៖

1. ជូតសម្អាតអេក្រង់ទូរស័ព្ទជាប្រចាំ

ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថាអេក្រង់ទូរស័ព្ទរបស់អ្នកអាចត្រូវបានគ្របដណ្ដប់ដោយបាក់តេរីច្រើនជាងកៅអីបង្គន់ទៅទៀត ដែលបណ្ដាលឲ្យកើតរមាស់កន្ទួលនៅលើផ្ទៃមុខរបស់អ្នក។ ដើម្បីបងា្ករមេរោគតោងជាប់លើផ្ទៃមុខដែលអាចបង្កឲ្យស្បែកមុខរោល ឬ ឡើងមុន ចូរអ្នកជូតសម្អាតអេក្រង់ទូរស័ព្ទរបស់អ្នកជាមួយក្រដាសជូតសម្លាប់មេរោគជាប្រចាំ។

2. លាងសម្អាតជក់ផាត់មុខឲ្យបានញឹកញាប់

ជក់គ្រឿងសម្អាង បើប្រើមិនត្រឹមត្រូវអាចបណ្តាលឱ្យកើតមុន រោល និងបញ្ហាស្បែកផ្សេងៗជាច្រើន។ ដូច្នេះអ្នកគួរលាងសម្អាតអេប៉ុងជក់ផាត់មុខ និងឧបករណ៍តុបតែងផ្សេងៗទៀត ១ ឬ ២ សប្តាហ៍ម្តង ឬ តាមសភាពកខ្វក់របស់ជក់ ។

3. ត្រួតពិនិត្យរបបអាហារប្រចាំថ្ងៃ

អាហារដែលមានជាតិស្ករ និងខ្លាញ់ គឺជាសត្រូវលេខមួយ នៃស្បែកដែលមានសុខភាពល្អ។ ទោះយ៉ាងណាក៏ដោយសម្រាប់ហេតុផលខ្លះមនុស្សជារឿយៗ ភ្លេចថាការរក្សារបបអាហារតឹងរឹង ក៏មានគ្រោះថ្នាក់ផងដែរ ដូចជាការញ៉ាំអាហារតិចពេកដែលបណ្ដាលឲ្យស្បែកមុខបាត់បង់ជាតិទឹកនឹងឡើងជ្រួញ។ ត្រូវប្រាកដថារបបអាហាររបស់អ្នកមានតុល្យភាពជាមួយនឹងវីតាមីន និងសារធាតុរ៉ែសំខាន់ៗជាច្រើន។

4. កាត់បន្ថយការស្ក្រាប់មុខញឹកញាប់

ការស្ក្រាប់មុខជាច្រើនដងក្នុងមួយសប្ដាហ៍អាចធ្វើឲ្យស្បែកមុខស្ងួតខ្លាំង ប្រែទៅជាស្តើង ខូចស្រទាប់ការពារ អាចឈានដល់ការឡើងរោល និងរលាកផងដែរ។ ដូច្នេះចំនួនដងដែលល្អបំផុតសម្រាប់ការស្ក្រាប់មុខគឺ ២ដងក្នុងមួយសប្ដាហ៍។

5. មុជទឹកភ្លាមៗ បន្ទាប់ពីហាត់ប្រាណរួច

កន្លែងហាត់ប្រាណប្រហែលជាមិនមែនជាកន្លែងដែលមានផាសុកភាពបំផុត នោះទេប៉ុន្តែការស្ទះរន្ធញើស នឹងមុនក្បាលខ្មៅ និងលេចឡើងប្រសិនបើអ្នកមិនលាងញើសចេញភ្លាមៗបន្ទាប់ពីការហាត់ប្រាណ។ ដូច្នេះកុំខ្ជិល! យកសាប៊ូ ឬជែលងូតទឹកខ្លះទៅកន្លែងហាត់ប្រាណជាមួយអ្នក ហើយជូតញើសចេញភ្លាមៗក្រោយពេលហ្វឹកហាត់។

6. យកចិត្តទុកដាក់សញ្ញាណលើផ្ទៃមុខដែលរាងកាយបញ្ជូនឲ្យ

បញ្ហាដែលបណ្ដាលមកពីគ្រឿងសម្អាងទូទៅដូចជា ការរមាស់ក្រហម រោល និងហើមនៅលើផ្ទៃមុខអាចបង្ហាញពីបញ្ហាសុខភាពធ្ងន់ធ្ងរ។ ដូច្នេះ អ្នកគួរយកចិត្តទុកដាក់ចំពោះសញ្ញាណតូចៗ ដែលរាងកាយរបស់អ្នកបង្ហាញឲ្យដឹង ហើយកុំព្រងើយកន្តើយនឹងវាឲ្យសោះ ។

7. កុំមុជទឹកក្ដៅខ្លាំងពេក

ការងូតទឹកក្តៅខ្លាំងអាចបំផ្លាញស្រទាប់ការពាររបស់ស្បែកដែលជួយការពារសំណើមនៅក្នុងស្រទាប់ជ្រៅនៃស្បែក។ ទម្លាប់នៃការលាងសម្អាតខ្លួនអ្នកជាមួយទឹកក្ដៅពេក អាចបណ្តាលឱ្យស្បែក ឆាប់លេចចេញស្នាមជ្រីវជ្រួញ កើតមុន និងកន្តួលក្រហម។

8. ផឹកទឹកឲ្យបានច្រើន

វាពិតជាសំខាន់ណាស់ក្នុងការរក្សាជាតិទឹកក្នុងខ្លួន។ ផឹកទឹកឲ្យបានច្រើនដើម្បីការពារកុំឲ្យស្បែកស្ងួត និងមិនងាយឈឺ។ វិធីដ៏ល្អកុំឲ្យភ្លេចការញ៉ាំទឹក គឺដាក់ដបទឹកនៅលើទូរស័ព្ទដៃរប់សអ្នកពេលដែលអ្នកត្រូវការលេងទូរស័ព្ទ អ្នកនិងត្រូវបានរំលឹកឲ្យញ៉ាំទឹកដូចដាក់ម៉ោងរោទ៍ឲ្យក្រោកពីគេងចឹង។

9. ប្រើផលិតផលទប់ស្កាត់ភាពជ្រីវជ្រួញជាប្រចាំ

ការគេងយប់ជ្រៅ គេងមិនគ្រប់ គិតច្រើននឹងស្រ្តេសអាចធ្វើឲ្យសម្រស់យើងធ្លាក់ចុះហើយចាស់ជាងវ័យ។ ទន្ទឹមនឹងនេះអ្នកក៏ពុំគួរភ្លេច ថែរក្សាស្បែកមុខរបស់អ្នកដែរ ដោយការប្រើប្រាស់ផលិតផលថែបំប៉នស្បែក ដែលមានស្លាកសញ្ញាត្រឹមត្រូវស្របច្បាប់ មិនមែនជាផលិតផលលាយគ្មានការត្រួតពិនិត្យនោះទេ។

សម្រាប់ផលិតផលថែរក្សាស្បែក កុំឲ្យឆាប់ជ្រួញ និង មានសំណើម ធ្វើឲ្យផ្ទៃមុខស្រស់ថ្លា ក្មេងជាងវ័យ អ្នកអាចសាកល្បងប្រើ MAX BEAUTY CREAMដែលជាផលិតផលនាំចូលពីសហរដ្ឋអាមេរិក។

MAX BEAUTY CREAM មានជាតិទឹកខ្ពស់ជួយបំពេញជាតិទឹកដែលខ្វះខាតលើផ្ទៃមុខ ទប់ស្កាត់ភាពជ្រីវជ្រួញ ជួយបំបាត់ស្នាមជ្រួញដក់ ជ្រៅៗយ៉ាងមានប្រសិទ្ធិភាពបំផុត។ កាត់បន្ថយការរោល បន្តឹងស្បែកមុខ បង្រួមរន្ធញើសធំៗ និងជួយព្យាបាលអ្នកធ្លាប់ប្រើប្រាស់ផលិតផលខុសពីមុនមក។ ជាប្រភេទឡេសុទ្ធ មិនមានលាយជាតិម្ស៉ៅ ឬថ្នាំពេទ្យហើយមានការទទួលស្គាល់ពីក្រសួងសុខាភិបាលនិងក្រសួងពាណិជ្ជកម្មនៅកម្ពុជាស្របច្បាប់ ។

សម្រាប់ព័ត៌មានបន្ថែម ឬការបញ្ជាទិញផ្សេងៗ អ្នកអាចទាក់ទងទៅកាន់៖

  • ហ្វេសប៊ុកផេក ៖ ALIGO-COLTD
  • លេខទូរស័ព្ទ ៖ 069 907 069 ៕

វិជ្ជនី

មតិយោបល់