/Baby-Health-2020/5f90fd1f2532d_1603337460_medium.jpg)
- 2020-10-22 03:39:00
- សុខភាព
មើលទៅទំនងនិងរសជាតិឆ្ងាញ់ តែអាហារពេលព្រឹក៤មុខនេះ គឺបំផ្លាញសុខភាពកុមារបំផុត
- 2020-10-22 03:39:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលទៅទំនងនិងរសជាតិឆ្ងាញ់ តែអាហារពេលព្រឹក៤មុខនេះ គឺបំផ្លាញសុខភាពកុមារបំផុត
ចន្លោះមិនឃើញ
អាហារពេលព្រឹកដែលមានជីវជាតិផ្តល់នូវអត្ថប្រយោជន៍ច្រើនចំពោះសុខភាពកុមារ។ យ៉ាងណាក៏ដោយ មានកុមារមួយចំនួនញ៉ាំអាហារពេលព្រឹកឆ្អែតៗ តែពួកគេនៅតែខ្វះជីវជាតិ។ ជាក់ស្តែងដូចករណីមួយនៅប្រទេសចិន គ្រូបានទូរសព្ទទៅម្តាយរបស់ក្មេងពីអាការៈមិនស្រួល ដែលត្រូវប្រញាប់បញ្ចូនគេទៅមន្ទីរពេទ្យ។ នៅពេលមកដល់ គ្រូពេទ្យប្រាប់ថា កុមារនេះកង្វះអាហារូបត្ថម្ភ និងខ្វះជាតិស្ករក្នុងឈាម។
កត្តានេះធ្វើឲ្យម្តាយរបស់ក្មេងងឿងឆ្ងល់ជាខ្លាំង ព្រោះគាត់តែងរៀបចំអាហារពេលព្រឹកមិនដែលខានដល់កូន តើកូនខ្វះជីវជាតិដោយរបៀបណា? តាមការពិតទៅ ដោយសារអាហារពេលព្រឹកដែលអ្នកម្តាយបានឲ្យទាំងនោះ ទោះញ៉ាំច្រើនក៏គ្មានសារធាតុចិញ្ចឹមឡើយ និងមានតែបំផ្លាញសុខភាពលើសដើម។
ទាំងនេះជាអាហារពេលព្រឹក ដែលអាណាព្យាបាលគ្រប់រូបគួរចៀសវាង៖
១. អាហារបំពង ចៀន
ឆាខ្វៃញ៉ាំជាមួយទឹកដោះគោ ឬទឹកសណ្តែក នំដូណាត់ … សុទ្ធតែជាអាហារមិនល្អទាំងអស់សម្រាប់កុមារ។ កាឡូរីវាងាយនឹងផលិតដែលធ្វើឲ្យធាត់ ហើយភាពធាត់នេះសម្រាប់កុមារនឹងវិវដ្តទៅជាបញ្ហាផ្សេងៗដូចជា ជំងឺទឹកនោមផ្អែម លើសឈាម ជំងឺសសៃឈាមបេះដូង ដែលជាជំងឺកាចៗច្រើនកើតលើមនុស្សធំ។ លើសពីនេះ វានឹងប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារថែមទៀតផង។
២. បាយកកសល់ពីយប់ យកមកឆានៅពេលព្រឹក
ជីវជាតិរបស់ម្ហូបនឹងផ្លាស់ប្តូរ នៅពេលអ្នកទុកវាចោលអស់មួយយប់។ ដូច្នេះ បើអ្នកយកបាយកកមកឆាត្រលប់ជាមួយបន្លែ ឬសាច់ក៏ដោយ ក៏វាមិនធានាបាន១០០%នោះទេ ព្រោះជាទូទៅអាហារសល់ វាងាយផ្ទុកបាក់តេរីបំផុត ដែលធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងខ្លាំង។
៣. មីឆុងលាយជាមួយបន្លែ ឬសុត
អ្នកម្តាយជាច្រើនគិតថា ដោយសារមីមិនសូវមានជីវជាតិគ្រប់គ្រាន់ ដូច្នេះពួកគេក៏បន្ថែមសុត ឬបន្លែដើម្បីឲ្យកូនបានញ៉ាំឆ្អែត។ បើតាមអ្នកជំនាញសុខភាពពីប្រទេសឥណ្ឌូនេស៊ីប្រាប់ថា ទម្លាប់នេះគឺជាការគិតខុសហើយ។ ទោះជាយ៉ាងណា មីផ្ទុកនូវជីវជាតិតិចតួចបំផុត តែសម្បូរដោយសារជាតិធាត់និងអំបិល។ ហើយបើអ្នកម្តាយយកបន្លែឆាឬសាច់សល់ពីយប់ មកចម្អិនលាយជាមួយមីទៀត កាន់តែហានិភ័យតែម្តង។
៤. ទឹកដោះគោ លាយជាមួយនំប៉័ង
ដើម្បីបង្កើនចំណាប់អារម្មណ៍អាហារដល់កុមារ អ្នកម្តាយខ្លះបានរៀបចំនំប៉័ង២ដុំ លាយជាមួយសាច់ជ្រូក Bacon និងទឹកដោះគោមួយកែវ ដូចអាហារពេលព្រឹករបស់ជនជាតិអឺរ៉ុប។ សម្រាប់ក្មេង ការផឹកទឹកដោះគោនៅពេលព្រឹក ពិតជាទទួលបានគុណប្រយោជន៍ច្រើន តែការញ៉ាំនំប៉័ងនិងសាច់ Bacon គឺ សូន្យតែម្តង ព្រោះតែសាច់ Bacon ផ្ទុកជាតិប្រៃ និងជាតិខ្លាញ់ច្រើនណាស់ ដែលពេលញ៉ាំច្រើនទៅ នឹងរំខានដល់ការចលនាវិវត្តនៅពេលសិក្សាផងដែរ៕