- 2020-11-30 02:00:00
- ការអប់រំ
ដំបូន្មានល្អបំផុត សម្រាប់មនុស្សទាំងឡាយដែលត្រៀមខ្លួនដើរចូលវ័យកណ្ដាល
- 2020-11-30 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំបូន្មានល្អបំផុត សម្រាប់មនុស្សទាំងឡាយដែលត្រៀមខ្លួនដើរចូលវ័យកណ្ដាល
ចន្លោះមិនឃើញ
លុយមិនអាចបង្កើតបានសុភមង្គល តែបើគ្មានលុយ យើងគ្មានអ្វីទាំងអស់។ ដូចនេះហើយ មុនពេលឈានជើងចូលវ័យកណ្ដាល អ្នកគួរត្រៀមលុយឲ្យបានច្រើនទើបស្ងប់អារម្មណ៍។ ខាងក្រោមនេះគឺជាដំបូន្មានដែលអ្នកគួរស្ដាប់មុនពេលឈានដល់វ័យ ៣០ប្លាយ ៤០។
១. លុយ
លុយមិនអាចទិញសុភមង្គលបានឡើយ តែបើគ្មានលុយជីវិតច្បាស់ជាមិនបានសុខឡើយ។ មុនពេលដល់អាយុ ៤០ជាង គួរសាគួរលុយក្នុងខ្លួនឲ្យបានច្រើន។ ព្រោះអ្នកចង់បានជីវិតសុខស្រួល ត្រូវតែចេះត្រៀមទុកជាមុន។ នៅពេលមានរឿងកើតឡើងភ្លាមៗនឹងមិនបះដៃបះជើង។ ទាន់នៅក្មេង ព្យាយាមឲ្យបានច្រើន ក្ដាប់ឱកាសឲ្យបានល្អ ព្រោះចាស់ទៅ ទោះមានគំនិតផ្ចង់ប៉ុណ្ណាក៏មិនអាចវិលត្រលប់ថយក្រោយបានដែរ។ នៅក្មេង អាចទ្រាំនឹងការអត់លុយបាន តែចាស់ទៅឈឺថ្កាត់គឺមិនអាចខ្វះលុយបានឡើយ។
២. មនោសញ្ចេតនា
ដល់អាយុវ័យកណ្ដាល អ្នកនឹងដឹងថា មនោសញ្ចេតនា មិនរំពឹងលើសម្រស់ឆើតឆាយនោះទេ តែផ្អែកលើចិត្តនឹងចិត្ត ថាតើអ្នកទាំង២អាចមើលថែទាំគ្នាបានឬអត់។ សម្រស់ស្អាត នៅជាមួយគ្នាបានតែមួយឆាវ មានតែចិត្តស្មោះនឹងគ្នា ទើបរស់នៅជាមួយគ្នាបានយូរ។ ដូចនេះហើយ បើគិតថា អនាគតនឹងនៅជាមួយគ្នាយួរអង្វែង ត្រូវមើលចិត្តគ្នាឲ្យបានយូរ មិនមែនមើលតែលើសម្រស់តែមួយប៉ព្រិចភ្នែកឡើយ។
៣. សុខភាព
នៅលើលោកនេះ មិនថាអ្នកមាន ឬអ្នកក្រនោះទេ បើចង់នៅបានសុខស្រួល គឺគ្មានអ្វីប្រសើរជាងការមានសុខភាពឡើយ។ Arthur Schopenhauer ធ្លាប់បាននិយាយថា៖ កំហុសធំជាងគេរបស់មនុស្សនោះគឹ យកសុខភាពមកដោះដូរជាមួយសម្ភារៈនិយម។ ព្រោះនៅពេលបានសម្ភារៈមកហើយ ក៏មិនប្រាកដថាអ្នកមានសុខភាពដើម្បីប្រើរបស់ទាំងនោះឡើយ៕