• 2020-11-28 06:29:41
  • សុខភាព

ហេតុផល ៥យ៉ាង ដែលកូនៗអ្នក គួរញ៉ាំយ៉ាអួជារៀងរាល់ថ្ងៃ

  • 2020-11-28 06:29:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅពីការឲ្យកូនរបស់អ្នកញ៉ាំ ត្រី សាច់ បន្លែ ផ្លែឈើ និងផឹកទឹកដោះគោស្រស់ អ្នកគួរតែស្វែងរកអាហារបំប៉នបន្ថែមណា ដែលមានសារជាតិកាល់ស្យូម វីតាមីនប៉ូតាស្យូម និងសារធាតិចិញ្ចឹមផ្សេងៗទៀត ដែលអាចធ្វើឲ្យកូនៗរបស់អ្នក ទទួលបានការលូតលាស់ពេញលេញ។ ហើយអាហារបំប៉នទាំងនោះនឹងរឹតតែសំខាន់ទៅទៀត ប្រសិនបើកូនៗអ្នកពិបាកក្នុងការញ៉ាំបាយ ឬបន្លែទៀតនោះ។ ងាយៗ អ្នកអាចពិចារណា យ៉ាអួ ដែលល្អចំពោះសុខភាពពួកគេហើយ ថែមទាំងងាយស្រួលដាក់តាមកាតាបកូនៗរបស់អ្នក រាល់ពេលពួកគេទៅសាលារៀនទៀតផង។

សំរាប់អ្នកម្តាយជាច្រើន អាហារបំប៉នដែលអាចចាត់ទុកជាអាហារសម្រន់ផង និងជាអាហារទុកលួងកូនៗឲ្យញ៉ាំបាយផងនោះគឺ យ៉ាអួ។ យ៉ាអួ មានសារជាតិជាច្រើនដែលជួយទ្រទ្រង់សារពាង្គកាយ ការលូតលាស់របស់មនុស្សគ្រប់វ័យ ពិសេសក្មេងៗក្នុងវ័យលូតលាស់ ដែលគួរតែញ៉ាំរាល់ថ្ងៃបន្ទាប់ពីញ៉ាំអាហារហើយ។

តោះ មកមើលហេតុផលទាំង៥ ដែលក្មេងៗគួរតែញ៉ាំយ៉ាអួរៀងរាល់ថ្ងៃក្នុងវ័យលូតលាស់៖

១. សម្បូរជាតិកាល់ស្យូម៖ ទោះបីជាគេគ្រប់គ្នាបានដឹងថា ទឹកដោះគោសម្បូរ ទៅដោយជាតិកាល់ស្យូម ប៉ុន្តែយ៉ាអួទៅវិញទេដែលមានជាតិកាល់ស្យូម លើសទឹកដោះគោទៅទៀត។ ជាតិកាល់ស្យូមទាំងនោះបានចូលទៅធ្វើឲ្យឆ្អឹង និងធ្មេញរបស់ក្មេងៗរឹងមាំ។

២. ញ៉ាំជំនួសបាយ៖ ចំពោះក្មេងៗដែលពិបាកក្នុងការ ញ៉ាំបាយ អ្នកម្តាយគ្រប់រូបអាចរៀបចំ យ៉ាអួលាយជាមួយផ្លែឈើបាន តែកុំញឹកញាប់ពេក។ យ៉ាអួងាយស្រួលញ៉ាំដែលអាចធ្វើឲ្យ កូនៗអ្នកអាចនឹងចូលចិត្ត អញ្ចឹងអ្នកអាចលួងដោយការឲ្យយ៉ាអួញ៉ាំ បន្ទាប់ពីញ៉ាំបាយហើយ។

៣. ជួយរំលាយអាហារ៖ មិនថាយ៉ាអួប្រភេទណា សុទ្ធតែមានកាកសរសៃនៅក្នុងយ៉ាអួទាំងអស់ ដែលជួយសម្រួលដល់ការរំលាយអាហារ ដែលអាចធ្វើឲ្យកុមារ បន្ទោរបង់បានស្រួល។

៤. សម្បូរជាតិប្រូតេអ៊ីន៖ ឪពុកម្តាយគ្រប់រូប បានគិតថា សារជាតិប្រូតេអ៊ីន ភាគច្រើនមាននៅតែក្នុងបន្លែ និងផ្លែឈើប៉ុណ្ណោះ។ យ៉ាអួតែមួយកែវ អាចជំនួសបន្លែជាច្រើន ដែលបានផ្តល់ថាមពល ដល់កូនៗអ្នកបន្ទាប់ពីការរត់លេងអស់ពេញមួយថ្ងៃ។

៥. រក្សាទម្ងន់៖ អ្នកគួរតែឲ្យកូនៗញ៉ាំយ៉ាអួ ជាជាងឲ្យពួកគាត់ញ៉ាំនំកញ្ចប់ ដែលមិនល្អចំពោះសុខភាព និងងាយនឹងធាត់ដោយសារជាតិខ្លាញ់ ឬប្រេងទាំងនោះ។ ទោះបីកូនៗអ្នកអាចនឹងឡើងទម្ងន់ តែអ្នកត្រូវប្រាកដថា ទម្ងន់ដែលបានឡើងទាំងនោះ សុទ្ធតែចេញពីរបស់ដែលល្អចំពោះសុខភាព។

យ៉ាងណាក្ដី ការជ្រើសរើសយ៉ាអួដែលមានគុណភាព និងរសជាតិឆ្ងាញ់ គឺពិតជាសំខាន់ណាស់។ ថ្ងៃនេះ Sabay សូមណែនាំយ៉ាអួគិរីសួគ៌ ដែលផលិតចេញកសិដ្ឋានធំបំផុត និងទំនើបបំផុតរបស់កម្ពុជា គឺកសិដ្ឋានគិរីសួគ៌។ កសិដ្ឋានគិរីសួគ៌ លាតសន្ធឹងលើផ្ទៃដី ៣០០ហិចតា នៅតំបន់ភ្នំតាម៉ៅ ខេត្តតាកែវ។ កសិដ្ឋាន បាននាំចូលប្រភេទគោយកទឹកដោះល្អបំផុតពីប្រទេសអូស្រ្ដាលី និងបានប្រើប្រាស់បច្ចេកទេសទំនើបចុងក្រោយបំផុត រួមនិងអ្នកជំនាញពីអ៊ីស្រាអែល ដើម្បីធានាបាននូវគុណភាព និងទំនុកចិត្តពីអ្នកទទួលទាន។

បច្ចុប្បន្ន យ៉ាអួរគិរីសួគ៌ កំពុងដាក់លក់លើទីផ្សារជាច្រើន ដែលមានដូចជា ផ្សារទំនើបឡាក់គី (គ្រប់សាខា) ផ្សារ Fair Plus (ទាំង ៥សាខា) ផ្សារបាយ័ន ៧មករា, ផ្សារបាយ័នទួលគោក, ផ្សារបាយ័នជ្រោយចង្វារ, ផ្សារទំនើបស៊ូភើស្ត័រភ្នំពេញថ្មី, ផ្សារទំនើបអារ៉ូណា, ផ្សារ NC, ផ្សារការ៉ុត, ផ្សារភ្នំពេញស៊ូភើស្ត័រ, ផ្សារទំនើប ជីប ម៉ុង (ព្រះមុនីវង្ស), ផ្សារទំនើប ជីប ម៉ុង (អេដេន ហ្គាដិន) និងផ្សារទំនើប ជីប ម៉ុង ទីតាំង ណូរ៉ូ ម៉ល។ សូមបញ្ជាក់ផងដែរថា យ៉ាអួគិរីសួគ៌ មាន​ដាក់​​​នៅ​ក្នុងទូរ​តាំង​លក់​​​យ៉ាអួ​ជាទូទៅ នៅតាមផ្សារទំនើបទាំងនោះ។ ក្រៅពីនេះ យ៉ាអួគិរីសួគ៌ ក៏មាន​ដាក់​នៅ​ជាប់នឹង​ទឹកដោះគោ​សុទ្ធ​គិរីសួគ៌ផងដែរ ប៉ុន្តែ​សម្រាប់​ប្រូម៉ូសិន "ទិញទឹកដោះគោសុទ្ធគិរីសួគ៌ ថែមយ៉ាអួគិរីសួគ៌"។

ដើម្បីទទួលបានព័ត៌មានបន្ថែមពីយ៉ាអួគិរីសួគ៌ ឬទឹកដោះគោសុទ្ធគិរីសួគ៌ កុំភ្លេចចុច Like ទំព័រហ្វេសប៊ុក Kirisu Farm តាមដំណរភ្ជាប់នេះ

មតិយោបល់
អត្ថបទពេញនិយម