• 2020-12-10 05:13:30
  • សុខភាព

គួរទៅជួបពេទ្យហើយ! បើអ្នក ឈឺក្បាល ដោយសារបញ្ហា ទាំងនេះ

  • 2020-12-10 05:13:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការឈឺក្បាល មួយចំនួន ចំនួន បណ្តាលមកពីកត្តាដែលមិនធ្ងន់ធ្ងរ ប៉ុន្តែវាអាចអោយឈឺក្បាលរ៉ាំរ៉ៃដែលយើងជួបជា ញឹកញាប់ ហើយរំខានដល់ការងារ និងការរស់នៅប្រចាំថ្ងៃដូចជា

  • ការឈឺក្បាលប្រកាំង

  • ការឈឺសរសៃមុខ និងក្បាល

  • ការរលាកឆ្អឹងច្រមុះ ឬដុះសាច់ច្រមុះ

  • ការធុញថប់ (Stress) និងការថប់បារម្ភ។ ក្នុងនោះ ក៏មានការឈឺក្បាលមួយចំនួន បណ្តាលមកពីជំងឺធ្ងន់ធ្ងរ ដែលអាចបណ្តាលអោយមានគ្រោះថ្នាក់ដល់ជីវិត ដែលទាមទារអោយមានការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងឆាប់រហ័សដូចជា - ជំងឺរលាកស្រោមខួរក្បាល - ការហូរឈាមក្នុងស្រោមខួរក្បាល - ការត្បៀត ឬបែកសរសៃឈាមខួរក្បាល (Stroke) - ដុំសាច់ក្នុងខួរក្បាល ឬខ្ទុះក្នុងខួរក្បាលជាដើម។ ចៀសវាងការទៅផ្សំថ្នាំលេបនៅតាមឱសថស្ថាននានាដោយមិនបានឆ្លងកាត់ការពិគ្រោះជំងឺ ជាមួយគ្រូពេទ្យជំនាញ ដើម្បីជៀសវាងការប៉ះពាល់សុខភាពធ្ងន់ធ្ងរ ឬការយឺតយ៉ាវដែលនាំអោយមានគ្រោះថ្នាក់ ដល់ជីវិតជាយថាហេតុ។

ការព្យាលបាលបញ្ហាឈឺក្បាលមានច្រើនមធ្យោបាយ និងខុសគ្នាទៅតាមមូលហេតុនៃអាការៈឈឺក្បាលនោះ ។ មានតែការមកពិគ្រោះជាមួយគ្រូពេទ្យជំនាញ និងពិនិត្យនៅមន្ទីរពេទ្យតែប៉ុណ្ណោះ ដែលអាចអោយយើងដឹងពី មូលហេតុច្បាស់លាស់ដើម្បីទទួលបាននូវការព្យាបាលមួយដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាព ៕

ប្រភព ៖ មន្ទីពេទ្យ កាល់ម៉ែត

មតិយោបល់