• 2020-12-14 08:29:08
  • ការអប់រំ

ចង់ក្លាយជាជើងខ្លាំងគណិត! អ្នកសិក្សាត្រូវរៀនពីគន្លឹះ ៥យ៉ាងនេះ

  • 2020-12-14 08:29:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុភាសិតស្នេហាមួយឃ្លានិយាយថា "ស្នេហាពិតដូចជា ខ្មោចអ៊‌ីចឹង! គ្រប់គ្នានិយាយអំពីវា ប៉ុន្តែមានមនុស្សតិចណាស់ដែលបានជួបវា"។ ដូចនេះមានន័យថា មានស្នេហាគឺជារឿងធម្មតា តែមានស្នេហាពិតទេតើដែលជារឿងកម្រ។ បើដូចគេនិយាយបែបនេះមែន តើធ្វើដូចម្តេចដើម្បីទទួលបានស្នេហាពិតទៅ?

កវីនិពន្ធអាម៉េរិក ថូម រ៉ូបប៊ីនស៍ និយាយថា "មនុស្សជាច្រើនខ្ជះខ្ជាយពេលវេលាដើម្បីស្វែងរកស្នេហាពិត ជាជាងបង្កើតវា"។ សំណួរសួរថា "ហេតុអ្វីមនុស្សចូលចិត្តស្វែងរកស្នេហាពិត ដោយមិនព្រមបង្កើតស្នេហាពិតទៅវិញ? តើអាចទៅរួចទេ បើយើងមិនព្រមចូលរួមបង្កើតវាផង តែបែរជាប្រាថ្នាចង់បានវា?

តាមពិតទៅ មនុស្សមានលទ្ធភាពគ្រប់គ្រាន់ដើម្បីបង្កើតស្នេហាពិត ជាជាងវេចអង្ករដើរស្វែងរកស្នេហាពិតគ្រប់ទិសទី ដែលធាតុពិតវានៅជាប់នឹងខ្លួនឯងទេតើ។ ទោះបីអ្នកដើរស្វែងរករហូតដល់ជើងមេឃ ផុតផែនដី ឬរហូតដល់ស្លាប់ខ្លួន ក៏ស្វែងរកស្នេហាពិតមិនឃើញដែរ បើសិនជាខ្លួនអ្នកមិនមានឆន្ទៈក្នុងការផ្តល់ជូននូវស្នេហាពិតផងនោះ។

ស្នេហាពិតត្រូវការបេះដូងពិតទាំងសងខាង មិនអាចខ្វះមួយណាបានឡើយ ដូចជាគោទឹមរទេះអ៊‌ីចឹង ដែលគោមួយក្បាលមិនអាចទៅរួចឡើយ។ បើអ្នកមានបេះដូងក្លែងក្លាយ ហើយយកទៅផ្ទឹមជាមួយបេះដូងបរិសុទ្ធ តើអាចបង្កើតបានជាស្នេហាពិតបានទេ? អ្នកយកទឹកខ្មេះទៅលាយជាមួយទឹកឃ្មុំ តើអាចមានរសជាតិផ្អែមបរិសុទ្ធបានដែរឬ? ប្រេងមិនអាចលាយជាមួយទឹក ហើយស្នេហាពិតមិនអាចលាយជាមួយស្នេហាក្លែងក្លាយបានឡើយ។

គេបារម្ភពីអ្នកគ្រប់ពេល តែអ្នកបែរជាមិនឱ្យតម្លៃលើរូបគេសោះ? គេហ៊ានលះបង់ស្ទើរគ្រប់យ៉ាងដើម្បីអ្នក ប៉ុន្តែអ្នកបែរមិនព្រមលះបង់អ្វីសោះសូម្បីតែពេលវេលាបន្តិចបន្តួច? គេហាក់រីករាយនិងមានអារម្មណ៍ពិសេសពេលនៅជាមួយអ្នក ប៉ុន្តែអ្នកហាក់ធុញទ្រាន់ទៅវិញ? សុភាសិតស្នេហានិយាយថា “ស្នេហា គឺជាការរួមបញ្ចូលរូបមនុស្សពីរទៅក្នុងបេះដូងតែមួយ” ចុះបើបេះដូងបញ្ច្រាសទិសបែបនេះ តើអាចហៅថាជាស្នេហាបានទេ? សូមឈប់បន់ស្រន់ឬស្ពាយបង្វិចស្វែងរកស្នេហាពិត សូមបង្កើតស្នេហាពិតដោយខ្លួនឯង៕

ប្រភព៖ គ្រឹះស្ថានបោះពុម្ពផ្សាយហាតប៊ុក

មតិយោបល់