• 2020-12-16 08:34:24
  • ព័ត៌មាន

ព្រឹត្តិការណ៍សិក្សាតាមប្រព័ន្ធអេឡិចត្រូនិចដំបូងបំផុត នៅកម្ពុជា បាន​ធ្វើតាមប្រព័ន្ធអនឡាញយ៉ាងជោគជ័យ

  • 2020-12-16 08:34:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វេទិកាសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច (e-learning) ដំបូងបំផុត នៅក្នុងប្រទេសកម្ពុជា បានប្រព្រឹត្តទៅ​យ៉ាងជោគជ័យកាលពី ថ្ងៃទី៣ និងទី៤ ខែធ្នូ ដោយប្រារព្ធតាម អនឡាញ ១០០%។

ក្រសួងអប់រំ យុវជន និងកីឡា និង អ្នករៀចំកម្មវិធី STEP IT Academy ព្រមទាំង ក្រុមហ៊ុន The Idea នឹងផ្លាស់ប្តូរវេទិកាសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច (e-learning) នៅក្នុងប្រទេសកម្ពុជា ឆ្នាំ២០២០ (CEF 2020) ពីការរួមបញ្ចូលគ្នារវាងការប្រារព្ធកម្មវិធីដោយផ្ទាល់ និងបែបអនឡាញ មកជាការដំណើរការតាមអនឡាញ ១០០% វិញ។

ដោយសារតែមានករណីជំងឺកូវីដ ១៩ ដែលកើតមានឡើងនៅថ្ងៃទី ២៨ ខែវិច្ឆិកា ថ្មីៗនេះ ត្រូវបានទាមទារអោយអ្នកអប់រំ អាណាព្យាបាល និងលោកគ្រូអ្នកគ្រូ ត្រៀមខ្លួនឱ្យរួចរាល់ សម្រាប់ការប្រើប្រាស់កម្មវីធីសិក្សាតាមអនឡាញ។ លោកបណ្ឌិត ហង់ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ មានប្រសាសន៍ថា “នេះគឺជាឱកាសមួយ សម្រាប់យើងទាំងអស់គ្នា ក្នុងការចែករំលែកវិធីសាស្រ្ត និងការអនុវត្តល្អៗ ក្នុងការបន្តនូវការផ្តល់ឱកាសទៅដល់សិស្សានុស្ស ដែលគ្មានលិទ្ធភាព ក្នុងការបន្តការសិក្សាតាមរយៈការប្រើប្រាស់ឧបករណ៍ឌីជីថលផ្សេងៗ…”។

សន្និសិទតាមអនឡាញនេះមាន រយៈពេល 2ថ្ងៃនេះ បានផ្តល់នូវ មិតិយោបល់ ការយល់ដឹង និងការណែនាំអំពីការ ប្រើប្រាស់កម្មវិធីផ្សេងៗ ដែលបកស្រាយដោយអ្នកជំនាញជាច្រើន រួមមានអ្នកអប់រំ និងអ្នកឈានមុខខាងផ្នែកបច្ចេកវិទ្យា ទាំងក្នុងស្រុក និងក្រៅប្រទេស។

សកម្មភាពដែលគួរឱ្យកត់សំគាល់បំផុតនៅក្នុងកម្មវិធីនេះ គឺ “ការប្រគល់ ពានរង្វាន់គ្រូបង្រៀនដែលមានភាពច្នៃប្រឌិតខ្ពស់ ប្រចាំឆ្នាំ ២០២០” ដែលមានគោលបំណង លើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូ នៅក្នុងប្រទេសកម្ពុជា ឱ្យជម្រុញនូវការអនុវត្តនៃការបង្រៀនរបស់ពួកគាត់ ឱ្យកាន់តែល្អប្រសើរជាងមុន។

ពានរង្វាន់ធំ គឺប្រាក់សុទ្ធចំនួន ៥ លានរៀល ឧបត្ថម្ភដោយក្រុមហ៊ុន EZECOM រួមជាមួយនឹងរង្វាន់លើកទឹកចិត្ត ដូចជាកុំព្យូទ័រយួរដៃ និងសំបុត្រចូលរួមលេង របស់ក្រុមហ៊ុន Fly Phnom Penh ផងដែរ។ សន្និសិទ្ធនេះ គឺឧបត្ថម្ភដោយ Sabay ហើយវីដេអូខ្លីៗនឹងបញ្ចាំងនៅក្នុងគេហទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង គេហទំព័រហ្វេសប៊ុករបស់ CEF 2020៕

Presentation by Sou Visal - IDP Education Cambodia
Ms. Natalja Rodionova, Mr. Stanislas Kowalski, Mr. Mar Sophea, Ms. Maria Renee Rada

ប្រែសម្រួល៖ សៀនហួរ

មតិយោបល់