• 2021-01-09 06:39:21
  • សុខភាព

ទង្វើ ១០ បង្ហាញថាអ្នកកំពុងប្រឈមនឹងការកើតជំងឺសរសៃប្រសាទ

  • 2021-01-09 06:39:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វថ្ងៃនេះដោយសារសម្ពាធការងារ សង្គម គ្រួសារ និងបរិស្ថានជុំវិញខ្លួនបានធ្វើឲ្យមនុស្សភាគច្រើនប្រឈមនឹងការមានបញ្ហាផ្លូវចិត្ត (បាក់ទឹកចិត្ត) ឬ ជំងឺសសៃប្រសាទ។ ជំងឺនេះអាចកើតឡើងចំពោះអ្នកដោយមិនដឹងខ្លួនព្រោះអាការៈមើលទៅពិបាកបែងចែកពីធម្មតា តែបើបណ្ដោយទុកយូរអាចទៅជាធ្ងន់ពិបាកព្យាបាល។ ដើម្បីកុំឲ្យយឺតពេលទាន់ អ្នកគួរព្យាយាមកត់សម្គាល់អាការៈដំបូងៗ មួយចំនួនដែលបង្ហាញថាអ្នកកំពុងប្រឈមនឹងការកើតជំងឺសសៃប្រសាទ ដូចជា ៖

១. និយាយម្នាក់ឯង ៖ អ្នកអាចនិយាយជាមួយខ្លួនឯងច្រើនពេល ដែលនៅម្នាក់ឯង ឬនៅពេលធ្វើដំណើរម្នាក់ឯង ដែលពេលខ្លះស្រដៀងគ្នានឹងអាការៈរវើរវាយ។

២. គេងតិចម៉ោង ឬ ពិបាកគេងលក់៖ អ្នកគិតច្រើនដែលជាហេតុដែលធ្វើឲ្យអ្នកគេងមិនលក់ ឬពិបាកគេងលក់ មិនងងុយគេងទាល់តែសោះ ពេលខ្លះគេងលក់ហើយយល់សប្តិច្រើន ឬគេងមិនគ្រប់ ភ្ញាក់ឡើងមានអារម្មណ៍ថាហត់នឿយ ។

៣. មានជំងឺតួឯក ( យល់ថាអ្នកដទៃមិនដល់ខ្លួន) ៖ ឈ្លក់វង្វេងនឹងខ្លួនឯង (Narcissistic Personality Disorder) គឺជាជំងឺផ្លូវចិត្តដែលចាប់អារម្មណ៍តែអ្វីៗរបស់ខ្លួនឯង មិនព្រមទទួលយកហេតុផល និងពាក្យសម្ដីរបស់អ្នកដទៃ។

៤. ចូលចិត្តនិយាយដើមគេ ៖ អ្នកមើលមិនឃើញរឿងល្អរបស់អ្នកដទៃដែលគេខំធ្វើឡើយ តែបែរជាមើលឃើញតែចំណុចអវិជ្ជមានរបស់គេទៅវិញ ។ ចំណុចនេះមើលទៅធម្មតា តែបើមិនប្រញាប់កែតម្រូវទេនោះ វានឹងធ្វើឲ្យអ្នកបាត់បង់ទំនុកចិត្តពីមនុស្សជុំវិញខ្លួន ហើយនឹងងាយឈានទៅមានបញ្ហាផ្លូវចិត្តបានយ៉ាងងាយ។

៥. ចូលចិត្តដ្រាម៉ា ៖ អ្នកតែងបង្ហោះរឿងកើតទុក្ខនៅលើប្រព័ន្ធបណ្ដាញសង្គមជាច្រើនហូរហែរទោះបីជារឿងនោះតូចក៏ដោយ ហើយទង្ទឹងរង់ចាំមើល។

៦. គិតច្រើនលើសៗ ចាក់ស្មុគ ៖ អ្នកគិតច្រើនពីរឿងហួសហើយ និងរឿងមិនទាន់មកដល់ដែលធ្វើឲ្យអ្នកពិបាកចិត្ត និងរកដំណោះស្រាយមិនឃើញ ហើយអង្គុយពិបាកចិត្តម្នាក់ឯង។

៧. ចូលចិត្តធ្វើរឿងដើម្បីទាក់ទាញការចាប់អារម្មណ៍ពីមនុស្សជុំវិញខ្លួន ៖ អ្នកធ្វើអ្វីៗប្លែកៗខុសពីខ្លួនឯងដើម្បីទទួលបានការយកចិត្តទុកដាក់ពីអ្នកជុំវិញខ្លួន។

៨. ចូលចិត្តនិយាយកុហក ឬ ពន្លើសការពិត ៖ អ្នកចាប់ផ្ដើមនិយាយពាក្យមិនពិត ដើម្បីធ្វើឲ្យខ្លួនឯងល្អ និងឲ្យអ្នកដទៃគិតថាខ្លួនឯងល្អ។

៩. ចូលចិត្តប្រកែកយកឈ្នះ ៖ ទោះអ្នកមានកំហុស ឬដឹងខ្លួនខុសក៏ដោយ ក៏នៅតែប្រកែកយកឈ្នះដែរ ហើយអ្នកតែងមួរម៉ៅទប់កំហឹងខ្លួនឯងមិនបាន។

១០. តែងតែធ្វើខុសការណែនាំ ៖ ប្រាប់ឆ្វេងធ្វើស្ដាំ និងធ្វើខុសរបៀបដែលគេប្រាប់ឲ្យធ្វើ ឬ ចូលចិត្តឌឺ ព្រោះអ្នកមានអារម្មណ៍ថាគេចង់គ្រប់គ្រងអ្នកហើយអ្នកមិនចង់ឲ្យអ្នកផ្សេងគ្រប់គ្រងលើអ្នកឡើយ ៕

ប្រភព៖ webmd វិជ្ជនី

មតិយោបល់