• 2020-12-28 05:08:22
  • ព័ត៌មាន

គួរ​ដឹង! ប្រឹង​ទប់​ផោម​ញយ​ដង​ពេកអាច​ជួប​ប្រទះ​បញ្ហា​សុខភាពទាំង​នេះ

  • 2020-12-28 05:08:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ដឹង​ថា​ខ្លួន​រៀប​នឹង​​ដើរ​ខ្យល់​​នៅ​កន្លែង​ការងារ សាលារៀន​ ឬ​​ទី​សាធារណៈ​ដែល​មាន​មនុស្ស​ច្រើន អ្នក​ប្រហែល​ជា​ប្រឹង​ទប់​​វា​​​មិន​ឲ្យ​ចេញ​មក​ក្រៅ​តាម​ដែល​អាច​ធ្វើ​​បាន​ហើយ ព្រោះ​​នេះ​ជា​រឿង​អៀន​ខ្មាស​មួយ​សម្រាប់​មនុស្ស​ភាគ​ច្រើន។ តើ​​ការ​​ធ្វើ​ដូច្នេះ​​អាច​បង្ក​ជា​ផល​អាក្រក់​ចំពោះ​សុខភាព​ដែរ​ឬ​ទេ?

​ការ​ប្រឹង​ទប់​ផោម​មិន​មែន​ជា​រឿង​ល្អ​ចំពោះ​សុខភាព​ទេ តែ​ក៏​មិន​បាន​ន័យ​ថា វា​ប៉ះពាល់​ធ្ងន់ធ្ងរ​ខ្លាំង​​នោះ​ដែរ។ បើ​តាម​​លោក Gill Hart នាយក​វិទ្យាសាស្ត្រ​នៃ​មន្ទីរ​ពិសោធន៍ YorkTest Laboratories អង់គ្លេស បាន​ឲ្យ​ដឹង​ថា ការ​មិន​បញ្ចេញ​ខ្យល់ (ផោម) មក​ក្រៅ នោះ​វា​នឹង​ធ្វើឲ្យ​ជាតិ​ហ្គាស​នៅ​ក្នុង​ពោះវៀន​ធំ​កកើត​កាន់​តែ​ច្រើន ដែល​ជា​កត្តា​អាច​ធ្វើ​ឲ្យ​ហើមពោះ មាន​អារម្មណ៍​​មិន​ស្រួល​ក្នុង​ខ្លួន និង​​​​ឮ​សម្លេង​កូរ​នៅក្នុង​ក្រពះ។ មួយ​វិញ​ទៀត ការ​ទប់​ផោម​បាន​សម្រេច មិន​សំដៅ​ថា​ ផោម​​អាច​រលាយ​បាត់​ឡើយ ពោល​គឺ​វា​នៅ​តែ​រសាត់​អណ្ដែត​ក្នុង​ខ្លួន​ប្រាណ​ដដែល ហើយ​នឹង​រក​​ផ្លូវ​ចេញ​មក​ក្រៅ​ទាល់​តែ​​បាន បើ​ទោះ​ប្រឹង​ទប់​ខ្លាំង​បែប​ណា​ក្ដី។ ខ្យល់​ផោម​​ត្រូវ​បាន​​ស្រូប​យក​ឡើង​វិញ​តាម​​សរសៃ​ឈាម ហើយ​ជា​ទូទៅ​វា​នឹង​ចេញ​មក​ក្រៅ​តាម​ផ្លូវ​ដង្ហើម​តាម​រយៈ​ការ​ភើ​ដែល​មាន​ធុំ​ក្លិន​អាក្រក់។

បន្ថែម​ពី​នេះ បើកាលណា​ទប់​ផោម​ច្រើន​ដង​ពេក វា​អាច​បង្ក​ឲ្យ​​​ខ្យល់​ផោម​​ក្នុង​ខ្លួន​លើស​ចំណុះ។ ដូច្នេះ​​ហើយ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​លេច​ផោម​មក​​ក្រៅ​ដោយ​ទប់​មិន​ជាប់ ហើយ​ឮ​សម្លេង​ខ្លាំងៗ បូករួម​ទាំង​ក្លិន​ស្អុយ​ទៀត​ផង។​

គួរ​បញ្ជាក់​ថា ការ​ផោម​គឺ​ជា​រឿង​ធម្មតា​ដែល​ទាក់ទិន​នឹង​ដំណើរការ​​​រំលាយអាហារ​នៅក្នុង​ក្រពះ​មនុស្ស។ គ្រប់​គ្នា​ជៀស​មិន​ផុត​​ពី​ការ​ផោម​នោះ​​ឡើយ។ ប្រសិន​ជា​អ្នក​ខ្មាសអៀន អ្នក​​អាច​ដើរ​ចេញ​ទៅ​កន្លែង​ស្ងាត់ ឬ​បន្ទប់​ទឹក ដើម្បី​ដើរ​ខ្យល់ ដោយ​មិន​គួរ​​​ប្រឹង​ទប់​វា​​រាល់តែ​ដង​នោះ​​ទេ៕

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព

ប្រភព៖ Metro ឈាង

មតិយោបល់