- 2021-01-06 06:22:03
- ការអប់រំ
យុវជនមួយក្រុម សុំការជួយគាំទ្រកម្មវិធីសប្បុរសធម៌ "សាលាខ្ញុំ ក្ដីសង្ឃឹមខ្ញុំ" ដើម្បីសាលាដាច់ស្រយាលមួយ
- 2021-01-06 06:22:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវជនមួយក្រុម សុំការជួយគាំទ្រកម្មវិធីសប្បុរសធម៌ "សាលាខ្ញុំ ក្ដីសង្ឃឹមខ្ញុំ" ដើម្បីសាលាដាច់ស្រយាលមួយ
ចន្លោះមិនឃើញ
ក្រុម "យើងរីកចម្រើនជាមួយគ្នា" គឺជាក្រុមយុវជនមកពីសាកលវិទ្យាល័យផ្សេងៗគ្នា ដែលចែករំលែកនូវសក្តានុពលគំនិតរួមតែមួយ។ គោលបំណងចម្បងនៃក្រុមនេះ គឺការចូលរួមចំណែកនៅក្នុងសកម្មភាព និងការងារសង្គមដើម្បី ជួយផ្សព្វផ្សាយ និងបរិច្ចាគ រឺផ្តល់នូវឥទ្ធិពលវិជ្ជមានទៅសង្គមតាមរយៈចក្ខុវិស័យចំនួន៤ធំៗ មានដូចជា ការអប់រំ បរិស្ថាន យុវជន និងតន្រ្តី។
ជាក់ស្តែងក្នុងឆ្នាំ ២០២០ នេះ ក្រុម "យើងរីកចម្រើនជាមួយគ្នា" បានទទួលដំណឹងអំពីសាលាដាច់ស្រយាលមួយកន្លែង ដែលត្រូវការការអភិវឌ្ឈន៍បន្ថែមទៀតសម្រាប់ប្អូនៗដែលកំពុងសិស្សានៅទីនោះ ព្រមទាំងសម្រួលដល់លោកគ្រូ អ្នកគ្រូដែលកំពុងជួបប្រទះនៅការលំបាកផងដែរ ទើបក្រុមការងារសំរេចចិត្តរៀបចំកម្មវិធីសប្បុរសធម៌ថ្មីមួយទៀតដែលមានឈ្មោះថា “សាលារៀនខ្ញុំ ក្ដីសង្ឃឹមខ្ញុំ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ អាទិត្យ ទី០៧ ខែមីនា ឆ្នាំ២០២១។ គោលបំណងនៃកម្មវិធីនេះគឺ ស្វែងរកការបរិច្ចាគជាសម្ភារសិក្សាដល់សិស្សានុសិស្សខ្វះខាតចំនួន ៣៥នាក់ ក៏ដូចជាថវិកាសម្រាប់សាងសង់បណ្ណាល័យ បន្ទប់ទឹក ខ្លោងទ្វារ និងរបងសាលា ជូនសាលាបឋមសិក្សាឧបសម្ព័ន្ធអូរកី ដែលមានទីតាំងនៅភូមិជាំស្លា ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។
ក្រុមយុវជនខាងលើ បានសំណូមពរឲ្យមានការចូលរួមពីសាធារណជន ក៏ដូចជាបណ្តាក្រុមហ៊ុន ឬអង្គការ ដើម្បីធ្វើជាដៃគូសហការឧបត្ថម្ភក្នុងកម្មវិធី ដើម្បីរៀបចំគម្រោងនេះបានជោគជ័យដែលជាប្រយោជន័៍សម្រាប់ប្អូនៗជំនាន់ក្រោយ។
លេខទូរសព្ទទំនាក់ទំនងក្រុមការងារ ក្រុមយើងរីកចម្រើនជាមួយគ្នា៖
០៩៦ ២៨៤ ៣៥៨៦ (សម្រាប់ដៃគូសហការ)
០៨១ ៤៦១ ០៥៨ (សម្រាប់ធ្វើការបរិច្ចាគ)
ចូលរួមបរិច្ចាគតាមរយ: (ABA) 002011824