• 2021-01-13 08:29:00
  • ការអប់រំ

រើសផ្ទះ១ ដែលអ្នកស្រលាញ់ នឹងប្រាប់ពីរបៀបចាយលុយរបស់អ្នក

  • 2021-01-13 08:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការចាយលុយរបស់អ្នកអាស្រ័យទៅលើលុយដែលអ្នកមាន ប៉ុន្តែពេលខ្លះអ្នកអាចចាយលើសលុយដែលអ្នកកំពុងមាន ឬមិនចាយតែម្តង អាចមានរហូតដល់មិនចូលចិត្តលុយផង ក៏ថាបាន។ ជ្រើសរើសផ្ទះណាមួយខាង ដើម្បីសាកល្បងទាយពីកម្រិតនៃការចាយលុយរបស់អ្នក ៖

ផ្ទះទី១៖ អ្នកជាមនុស្សមានគម្រោងច្បាស់លាស់ក្នុងការចាយលុយ គឺចាយលើអ្វីដែលចាំបាច់តែប៉ុណ្ណោះ ឆ្ងល់អត់ថាហេតុអ្វី? ការជ្រើសរើសក្បែរមាត់ទឹក ជាការបង្ហាញប្រាប់ថា អ្នកបានគិតគូរបានត្រឹមត្រូវ និងមានគម្រោងច្បាស់លាស់ នៅក្នុងជីវិត។

ផ្ទះទី២៖ ចាយតែលុយដែលអ្នកមានក្នុងខ្លួនតែប៉ុណ្ណោះ ដូចផ្ទះដែលអ្នកបានជ្រើសរើសហ្នឹងចឹង អ្នកមិនឆ្លង ឬឈ្លានពានអ្នកជិតខាង សូម្បីតែការធ្វើរបង ឬជាសួនច្បារមុខផ្ទះ។

ផ្ទះទី៣៖ មិនចាយតែម្តង និយាយរួមគឺគំរិះ សុខចិត្តខ្ចីគេចាយ ក៏មិនព្រមចាយលុយរបស់ខ្លួនដែរ ប្រយ័ត្នតិច ក្រុមនេះគឺថាខ្ចីមិនសូវជាចង់សងវិញប៉ុន្មានទេ។

ផ្ទះទី៤៖ បែបសម្បូរហូរហៀរ ហ៊ឺហារតែម្តង៖ មានប៉ុណ្ណាចាយប៉ុណ្ណឹង ហើយចាយលើរបស់គ្រប់យ៉ាង និងគ្រប់ពេលដែលចង់ចាយ មែនទែនទៅ ទ្រឹស្តីប្រចាំរបស់គាត់គឺ មានលុយត្រូវតែចាយ ព្រោះស្លាប់ទៅមិនអាចយកទៅបានទេ។

ផ្ទះទី៥៖ គ្មានរសនិយម ក្នុងការចាយលុយនោះទេ លុយសម្រាប់អ្នក គ្រាន់តែជាក្រដាសប្រាក់ ដែលបង្កើតបញ្ហាក្នុងជីវិតតែប៉ុណ្ណោះ។ តួយ៉ាងដូចផ្ទះដែលអ្នកបានរើសហ្នឹងចឹង។

ការជ្រើសរើសផ្ទះណាមួយខាងលើ អាចប្រាប់អ្នកពីកម្រិតនៃការចាយលុយរបស់អ្នក តាមរយៈការចូលចិត្តរបស់អ្នក មិនបានមានន័យថា អ្នកជាមនុស្សប្រភេទហ្នឹងនោះទេ អូខេ? ចែករំលែកអោយមិត្តភក្តិរបស់អ្នកបានលេងផងណា ៕

ប្រភព៖ Namastest.net ប្រែសម្រួល ៖​ Lady

មតិយោបល់