- 2021-01-19 04:53:24
- ការអប់រំ
គួរដឹង! គន្លឹះខ្លះៗដើម្បីមានលទ្ធភាពទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន
- 2021-01-19 04:53:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរដឹង! គន្លឹះខ្លះៗដើម្បីមានលទ្ធភាពទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន
ចន្លោះមិនឃើញ
អស់បារម្ភ សំរាប់អ្នកចង់បញ្ចប់ស្នេហ៍ តែស្ទើថវិកា ឥលូវក្រុមហ៊ុនមេធាវីមួយនៅសហរដ្ឋអាមេរិក ដែលមានឈ្មោះថា Tennessee បានប្រកាសផ្តល់សេវាលែងលះ Free ជូនដល់អតិថិជន។
កាន់តែប្លែក! ក្រុមហ៊ុនមេធាវីមួយនៅសហរដ្ឋអាមេរិកបានប្រកាសផ្តល់សេវាកម្មលែងលះដោយឥតគិតថ្លៃ ជូនដល់អតិថិជន ទុកជាកាដូក្នុងទិវានៃក្តីស្រលាញ់។ ក្រុមហ៊ុន នឹងផ្តល់សំណាងដល់គូរស្វាមីភរិយាចំនួន១គូរ ដែលមិនអាចបន្តជីវិតគូរជាមួយគ្នាបាន ហើយមានបំណងចង់លែងលះគ្នា ក្នុងអំឡុងពេលបុណ្យនៃក្តីស្រលាញ់ ដោយផ្តល់ជូនសេវាកម្មលែងលះ Free ដោយមានរួមបញ្ជូលទាំងសេវាបំពេញឯកសារផ្លូវច្បាប់នៅតុលាការថែមទៀតផង។ គួរបញ្ជាក់ថា សម្រាប់ការផ្តល់ជូនសេវាកម្មលែងលះដោយឥតគិតថ្លៃនេះ គឺសម្រាប់តែអ្នករស់នៅក្នុងរដ្ឋ Tennessee តែប៉ុណ្ណោះ។
លោក Timothy Sexton ជំនួយការមេធាវីម្នាក់ក្នុងក្រុមហ៊ុន Tennessee បានប្រាប់ CNN ថា៖ «មានមនុស្សជាច្រើនដែលសុខចិត្តរស់នៅជាក្នុងជីវិតអាពាហ៍ពិពាហ៍ដោយសារតែគ្មានប្រាក់បង់សេវា ព្រោះតែតម្លៃលែងលះមានកម្រិតមួយថ្លៃ ជាធម្មតាតម្លៃលែងលះចាប់ផ្ដើមពី១,១៥០ដុល្លារសហរដ្ឋអាមេរិក ដូច្នេះមិនមែនមនុស្សទាំងអស់គ្នាសុទ្ធតែមានសមត្ថភាពអាចរកបានចំនួនទឹកប្រាក់នេះឡើយ»។
សម្រាប់អ្នកដែលមានចំណាប់អារម្មណ៌ចង់លែងលះ សូមទាក់ទងមកការរិយាល័យមេធាវី ឬផ្ញើជា Email និងពន្យល់ពីមូលហេតុដែលចង់លែងលះ ឱ្យបានត្រឹមថ្ងៃ ទី១៥ ខែកុម្ភៈ ពោលគឺនៅក្រោយមួយថ្ងៃនៃថ្ងៃបុណ្យនៃក្ដីស្រលាញ់។ អ្នកឈ្នះនឹងត្រូវប្រកាសនៅថ្ងៃទី១៩ខែកុម្ភៈខាងមុខនេះ ៕