• 2021-01-25 07:53:53
  • ការអប់រំ

របៀប រកចាយ និងសន្សំលុយ ពេលមករៀននៅភ្នំពេញ

  • 2021-01-25 07:53:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីដឹងលទ្ធផល​នៃការប្រឡងមធ្យមសិក្សាទុតិយភូមិរួចហើយ ការផ្លាស់ទីមកសិក្សានៅរាជធានីភ្នំពេញបានក្លាយជាចំណុចព្រួយបារម្ភ និងជម្រើសដ៏តឹងតែងមួយសម្រាប់សិស្សានុសិស្សនៅតាមបណ្តាខេត្ត ជាពិសេសអ្នករស់នៅតំបន់ឆ្ងាយពីរាជធានីភ្នំពេញ។

សម្រាប់និស្សិតដែលធ្លាប់មករៀននៅភ្នំពេញ ប្រាកដជាដឹងច្បាស់ណាស់ ថាការមករៀននៅភ្នំពេញលំបាកយ៉ាងណា ជាពិសេសការចាយវាយតែម្តង។ អ្នកខ្លះប៉ះចំគ្រួសារដែលមានជីវភាពធូធារ ចាយស្រួលតិចទៅ ឯអ្នកខ្លះទៀតមានជីវភាពលំបាក ពេលចាយវាយគិតមុខគិតក្រោយ មិនងាយស្រួលទេ។ ដូចនេះ ដើម្បីឲ្យដឹងគន្លឹះខ្លះពីរបៀបចាយលុយ របៀបសន្សំលុយ និងរបៀបរក ពេលឡើងមករៀននៅភ្នំពេញ ប្អូនៗគួរដឹងតិចនិចខ្លះ ៗ ពីប្អូនស្រីនាថ ដែលនាងធ្លាប់បានអនុវត្តន៍ជាក់ស្តែងពេលនាងមករៀនភ្នំពេញដំបូងៗ បទពិសោធន៍ទាំងអស់នេះ អាចឲ្យប្អូនៗ មានគំនិតក្នុងការរស់នៅប្រចាំថ្ងៃ ដោយខ្លួនឯង ទទួលខុសត្រូវដោយខ្លួនឯងបាន ចំណុចទាំងនោះរួមមាន ៖

១ ការចាយលុយ៖ មិនមែនចេះតែទិញនេះ ទិញនោះតាមចិត្តចង់នោះទេ យើងត្រូវចេះលៃលកចាយយ៉ាងណា ឲ្យគ្រប់ខែ រឺអាចចាយដល់ខែថ្មីរិតតែល្អ ព្រោះលុយដែលឪពុកម្តាយផ្តល់ឲ្យគឺគម្រប់តែ១ខែប៉ុណ្ណោះ ។ ទិញអ្វីដែលចាំបាច់ កុំទិញតាមចិត្តចង់ បើមិនដូចនេះទេ អ្នកប្រាកដជាចាយមិនគ្រប់ឡើយ ។អ្នកត្រូវមានគំនិតបែងចែកថា ៖

  • ចាយមានខ្ទង់កំណត់ត្រឹមត្រូវ ។

  • ចាយទៅលើសំភារសិក្សាឲ្យបានច្រើន រឺចាយទៅលើរបស់ដែលចាំបាច់ ។

  • ត្រូវហាមចិត្តខ្លួនឯងនៅពេលឃើញរបស់ដែលចង់បាន ។

  • ត្រូវគិតថា ខ្លួនមិនទាន់មានសមត្ថភាពរកលុយដោយខ្លួនឯងទេ ដូចនេះត្រូវគិតពីការលំបាករបស់អ្នកផ្ទះផង

  • ទិញបន្លែ ត្រីសាច់ យកមកធ្វើម្ហូបខ្លួនឯង ដើម្បីកាត់បន្ថយការចំណាយច្រើន ហើយទទួលបានសុខភាពល្អ។

២ ការន្សំលុយ៖ យើងត្រូវចេះសន្សំលុយតាមដែលអាចធ្វើទៅបាន តិចតួចក៏ត្រូវចេះសន្សំដែរ ។

  • រៀនសន្សំពិតិចទៅច្រើន

  • រៀនទទួលខុសត្រូវដោយខ្លួនឯង

៣ ការរកលុយនៅពេលសិក្សា៖ ជាការពិតណាស់ ការស្វែងរកការងារធ្វើនៅអំឡុងពេលសិក្សា ជាពិសេសរៀនផង ធ្វើការផង វាពិតជាពិបាកគួរសមដែរ​។ សម្រាប់កូនអ្នកមាន គឺគេប្រឹងរៀនរហូតចប់ ទើបគេរកការងារធ្វើ ចំណែកយើងជាកូនអ្នកអត់ ចាំបាច់ត្រូវតែតស៊ូស្វែងរកការងារធ្វើដើម្បីបានលុយខ្លះៗមកផ្គត់ផ្គង់ការសិក្សារនិងការចាយវាយរបស់ខ្លួន។ ដូចនេះយើងត្រូវ ៖

  • ស្វែងរកការងារណាមួយដែលអាចធ្វើការក្រៅម៉ោងបាន ដែលមិនប៉ះពាល់ដល់ការសិក្សា ។

  • ការរកការងារក្រៅម៉ោង ប្រៀបដូចជាយើងបានយល់ពីបទពិសោធន៏បណ្តើរៗទម្រាំយើងរៀនចប់ ហើយហ្វឹកហាត់ លត់ដំ កុំឲ្យយើងខ្ជឹលច្រអូស ។

  • លុយដែលរកបាន ត្រូវចេះសន្សំ ១០ភាគរយ នៃប្រាក់ខែរបស់យើង ដើម្បីទុកថ្ងៃណាដែលយើង ឈឺថ្កាត់ផ្សេងៗ រឺទុកបម្រុងផ្សេងៗ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់