• 2021-01-26 07:30:39
  • ការអប់រំ

ដំណឹងល្អ!​ អ្នកទើបជាប់បាក់ឌុប​ អាចដកសញ្ញាបត្រយកទៅប្រើប្រាស់បានហើយ

  • 2021-01-26 07:30:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងអប់រំយុវជន និងកីឡា បានប្រកាសឲ្យដឹងនៅរសៀលថ្ងៃទី ២៦ ខែមករានេះថា អ្នកជាប់បាក់ឌុប អាចដកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២១ ធ្នូ ២០២០ ដើម្បីទៅប្រើប្រាស់​តាមច្បាប់អនុញ្ញាត។

សូមចុចអាន៖បេក្ខជនជាង១សែននាក់ ជាប់បាក់ឌុបដោយស្វ័យប្រវត្តិ

គួរបញ្ជាក់ថា ឆ្នាំ២០២០នេះ ដោយសារតែស្ថានភាពកូវីដ១៩ យាយីរខ្លាំងមកលើប្រទេសកម្ពុជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឲ្យសិស្សានុសិស្ស ត្រៀមប្រលងបាក់ឌុបទាំងអស់ ជាប់បាក់ឌុបស្វ័យប្រវត្តិ។

ចំពោះបេក្ខជនដែលបានដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០នេះ មានចំនួន ១២១,១០៨នាក់ កើន៤,០៦៥ (ស្រី៦៣,៩០៨នាក់)។ ក្នុងនោះថ្នាក់វិទ្យាសាស្ដ្រ ៤០,៧៤៦នាក់ (ស្រី២៣,៦២៩នាក់) និងថ្នាក់វិទ្យាសាស្ដ្រសង្គម ៨០,៣៦២នាក់ (ស្រី៦៦.៣៥នាក់)។

ដោយឡែកមណ្ឌលប្រទ្បងវិញ មានចំនួន ២១០មណ្ឌល (កើន៨មណ្ឌល) និងចំនួនបន្ទប់ ៤,៨៨៧បន្ទប់ (កើន១៦៣បន្ទប់) ក្នុងនោះថ្នាក់វិទ្យាសាស្ដ្រ មាន៧០មណ្ឌល (ថយ៥មណ្ឌល) ១,៦៥៤បន្ទប់ និងថ្នាក់វិទ្យាសស្ដ្រសង្គម មាន១៤០មណ្ឌល (កើន១៣មណ្ឌល) ៣,២៣៣បន្ទប់៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់