• 2021-02-17 10:11:55
  • ព័ត៌មាន

ហួសចិត្ត! បុរសម្នាក់លួចចិញ្ចៀនរបស់សង្សារ​ ដើម្បីយកទៅសារភាពស្នេហ៍ជាមួយអ្នកផ្សេងទៀត

  • 2021-02-17 10:11:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅរដ្ឋហ្វ័ររីដា សហរដ្ឋអាមេរិច មានបុរសម្នាក់ឈ្មោះ Davis បានលួចយកចិញ្ចៀនរបស់សង្សារខ្លួនទៅប្រគល់ឲ្យទៅនារីម្នាក់ ផ្សេងទៀត ក្នុងគោលបំណងលួងលោមសុំស្នេហ៍។​

នារី ដែលជាសង្សារនោះ បាននិយាយថា ពិតជាឈឺចាប់ និងមិនគួរឲ្យជឿដោយហេតុថា​ បុរសដែលនាងខំដាក់ចិត្តស្រលាញ់បែរជាហ៊ានប្រព្រឹត្តអំពើបែបនេះ មកកាន់ខ្លួន។

នាងបន្ថែមទៀតថា ដំបូងនាងមិនបានដឹងថា ដៃគូរបស់នាងបានលួចយកចិញ្ចៀន រួមទាំងគ្រឿងអលង្ការមានតម្លៃទៅឲ្យនារីផ្សេងនោះទេ រហូតដល់តែនាងបានឃើញ អាខោនហ្វេសប៊ុកមួយបង្ហោះរូបភ្ជាប់ជាមួយនិងចិញ្ចៀនពេជ្រមួយវង់ ដែលមានលក្ខណៈស្រដៀងគ្នាស្ទើរតែបេះដាក់ទៅនិងចិញ្ចៀនពេជ្ររបស់នាង។ បន្ទាប់ពីមានចិត្តសង្ស័យ រូបនាងក៏បានទៅឆែកមើលនៅក្នុងប្រអប់ដាក់គ្រឿងអលង្ការរួចឃើញគ្មាននៅសល់អ្វីទាំងអស់។

វត្ថុមានតម្លៃទាំងអស់ ដែលបុរសជាសង្សារនោះបានលួចយកទៅ គិតសរុបជាទឹកប្រាក់មានចំនួនជាង ៦ពាន់ដុល្លារសហរដ្ឋអាមេរិក៕

ប្រភព៖ 9gag ប្រែសម្រួលដោយ៖ ម៉ែន សុធារិទ្ធ

មតិយោបល់
អត្ថបទថ្មី