• 2021-02-25 05:29:26
  • ព័ត៌មាន

ព្រៃវែង៖ អ្នកប៉ះពាល់ផ្ទាល់និងប្រយោល ៥០នាក់ នាំយកទៅធ្វើចត្តាឡីស័កភ្លាមៗ

  • 2021-02-25 05:29:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាងតិចមនុស្សប្រមាណជា ៥០នាក់ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយប្ដី-ប្រពន្ធ១គូ វិជ្ជមានកូវីដ១៩ ត្រូវបានអាជ្ញាធរនាំយកទៅធ្វើចត្តាឡីស័ក នាថ្ងៃទី ២៥ ខែកុម្ភៈ ២០២១នេះ។

ប្រភពពី លោកវេជ្ជបណ្ឌិត ហួត កល្យាណ ប្រធាន (អូឌី) ស្រុកពារាំង ខេត្តព្រៃវែង បានប្រាប់អ្នកសារព័ត៌មានថា ពិតជាមានប្ដីប្រពន្ធ១គូ ដែលនៅភ្នំពេញ មានផ្ទុកកូវីដ១៩ ហើយបានមកលេងស្រុកកំណើត នៅភូមិជំនិច ឃុំកំពង់ពពិល ស្រុកពារាំង ពិតប្រាដកមែន ដោយស្ត្រីជាប្រពន្ធឈ្មោះ គិន កុលាប អាយុ៣៦ឆ្នាំ និងប្តីឈ្មោះ ស៊ី ថាត់ អាយុ៣៨ឆ្នាំ មុខរបររត់ផាស់អេប មានទីលំនៅក្នុងរាជធានីភ្នំពេញ។

ប្រភពដដែលបានរៀបរាប់ទៀតថា ដើមឡើងប្ដីប្រពន្ធ១គូខាងលើ មានអាការៈក្ដៅខ្លួន និងក្អក ហើយសង្ស័យក៏បានទៅយកពិនិត្យសុខភាព និងយកសំណាកនៅភ្នំពេញ រួចក៏ទុកលេខទូរសព្ទនៅគ្រូពេទ្យ ក៏ទៅខេត្តព្រៃវែង។ រហូតដល់ថ្ងៃទី ២៤ ខែកុម្ភៈ ម្សិលមិញនេះ ពួកគេបានទៅដល់ស្រុកកំណើតនៅព្រៃវែង ក៏មានសាច់ញាតិ អ្នកជិតខាងមកលេង និងសួរសុខទុក្ខ លុះក្រោយមក ទើបគ្រូពេទ្យទូរសព្ទបញ្ជាក់ថា ពួកគេបានឆ្លងជំងឺកូវីដ១៩ ហើយអ្នកទាំងពីរបានវិលមកភ្នំពេញ ទៅព្យាបាលជំងឺតែម្ដង។

រហូតមកទល់នឹងពេលនេះ អាជ្ញាធរ និងក្រុមជំនាញ រកឃើញអ្នកពាក់ព័ន្ធប្រយោល និងផ្ទាល់ចំនួន ៤៩នាក់ ហើយបាននាំទៅធ្វើចត្តាឡីស័ក នៅស្រុកពារាំង ខេត្តព្រៃវែង៕

មតិយោបល់