• 2021-03-03 03:30:11
  • ព័ត៌មាន

ប្រទេសមហាយក្សនៅអាសុីមួយ ខាតបង់ទឹកប្រាក់ច្រើនជាង ៤០០លានដុល្លារដោយសារជួបវិបត្តិមិននឹកស្មានមួយ

  • 2021-03-03 03:30:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចិន ដែលគេស្គាល់ថា ជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ នៅលើពិភពលោក បន្ទាប់ពីអាមេរិក និងជាប្រទេសមហាអំណាចលេខ១ នៅអាសុី បានខាតបង់ទឹកប្រាក់ជាង ៤០០លានដុល្លារ ដោយសារបញ្ហាកូវីដ១៩ រាតត្បាតពេញសកលលោក។

ការខាតបង់នេះ អាចបណ្តាលមកពីការ ផ្អាកការផលិតនិងនាំចេញនូវផលិតផល មួយចំនួនដែលមានរោងចក្រនៅក្នុងប្រទេសនេះ។ ឧស្សាហកម្មសំខាន់ៗរួមមាន ការផលិតធ្យូងថ្ម រ៉ែលោហៈ អគ្គិសនី ហ្គាស និង ចំណីអាហារ ទទួលការខាតបង់ធំបំផុត ដោយធ្លាក់ចុះ ចន្លោះពី២,៨ ទៅ ៥,៤ភាគរយ។

បើតាមការព្យាករណ៍ពីអ្នកជំនាញ វិបត្តិកូវីដ១៩ នឹងបន្តសុីបំផ្លាញសេដ្ឋកិច្ចចិន ចន្លោះពី ១,២ ទៅ ២,៧ ភាគរយនៃ GDP សរុបនៅក្នុងឆ្នាំ ២០២១ នេះ​៕​

ប្រភព៖ Reuters ប្រែសម្រួលដោយ៖ ម៉ែន សុធារិទ្ធ

មតិយោបល់