• 2021-03-03 03:26:07
  • ព័ត៌មាន

សមាជិកអាស៊ានរួមទាំងកម្ពុជា នាំគ្នាពិគ្រោះយោបល់ដោះស្រាយវិបត្តិនយោបាយនៅ មីយ៉ាន់ម៉ា

  • 2021-03-03 03:26:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិកប្រទេសទាំង១០នៅក្នុងតំបន់អាស៊ានរួមមានទាំងកម្ពុជាផងនោះ នឹងបើកកិច្ចប្រជុំមួយតាមរយៈប្រព័ន្ធអនឡាញ ដើម្បីរកដំណោះស្រាយជុំវិញវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា។

រដ្ឋមន្រ្តីក្រសួងការបរទេសតំណាងប្រទេសនីមួយៗដែលរួមដំបូលក្រោមដែនដីអាស៊ានតែមួយ នឹងជួបពិភាក្សាគ្នាជាមួយតំណាងយោធាមីយ៉ាន់ម៉ា លើវេទិកាប្រជុំតាមរយៈប្រព័ន្ធអនឡាញ​ក្នុងអត្ថន័យចង់ឲ្យរបបសឹកនេះ គោរពលើសិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យ។

បន្ថែមលើនោះ តំណាងអាស៊ានទាំងមូល មានគោលបំណងចង់ឲ្យ មេដឹកនាំយោធា លោក មីន អ៊ុងលាំង ដោះលែងអ្នកស្រី ស៊ូជីហើយរកដំណោះស្រាយដោយការជជែកវែកញែកទល់មុខគ្នាផ្ទាល់។

ក្នុងនាមជាសមាជិកអាស៊ានដូចគ្នា ប្រទេសទាំងអស់នៅក្នុងតំបន់ពិតជាមិនចង់ឃើញមីយ៉ាន់យ៉ាធ្លាក់ក្នុងស្ថានភាពបែបនេះឡើយ។

ប្រភព៖ Channelnewsasia ប្រែសម្រួលដោយ៖ ម៉ែន សុធារិទ្ធ

មតិយោបល់