• 2021-03-04 01:47:20
  • ព័ត៌មាន

ព្រឹកនេះកម្ពុជារកឃើញមនុស្ស ៣១ នាក់ទៀតហើយ ឆ្លងជំងឺកូវីដ ១៩

  • 2021-03-04 01:47:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នេះ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីវិជ្ជមានកូវិដ១៩ ថ្មី មានចំនួន ៣១នាក់ ដែលនៅក្នុុងនោះ មាន ៣ នាក់ជាករណីនាំចូលពីក្រៅប្រទេស និងក្រៅពីនេះសុទ្ធតែអ្នកឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងមានករណីជាសៈស្បើយចំនួន ២ នាក់ ។

គួរបញ្ជាក់ថា ការឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ជាព្រឹត្តិការណ៍លើកទី៣នៃការឆ្លងសហគមន៍ក្នុងប្រទេសកម្ពុជា ដែលគិតមកដល់ថ្ងៃនេះចំនួនអ្នកដែលឆ្លងបានកើនឡើងរហូតដល់ទៅ ៤០២ នាក់ហើយ ។

ដើម្បីលម្អិតបន្ថែមសូមមើលសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដូចខាងក្រោមនេះ៖

មតិយោបល់
អត្ថបទថ្មី