• 2021-03-24 08:09:03
  • ព័ត៌មាន

ចិត្តបានណាស់! វៀតណាមផ្តល់លុយ ១១១លានដុល្លា ជួយឡាវសាងសង់អគារសភាថ្មី

  • 2021-03-24 08:09:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Diplomat នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា សាធារណរដ្ឋសង្គមនិយមវៀតណាម ផ្តល់លុយចំនូន ១១១លានដុល្លារទៅដល់រដ្ឋាភិបាលឡាវដើម្បីសាងសង់អគារសភាថ្មីនៅទីក្រុងវៀងចន្ទន៍។

អគារសភាថ្មី ពេលសាង់សង់រួចនឹងក្លាយជាកន្លែងប្រជុំរបស់បក្សកំពុងកាន់អំណាច ប្រជាជនបដិវត្តឡាវ និង មានមជ្ឍមណ្ឌលសម្រាប់បម្រើដល់ការស្រាវជ្រាវខាងផ្នែកវប្បធម៌។

បើតាមអ្នកវិភាគនយោបាយអន្តរជាតិ យល់ឃើញថា ការផ្តល់ជំនួយសាងសង់អគារសភាថ្មី ជាការរក្សាតុល្យភាពនៃទំនាក់ទំនងការទូតល្អ រវាងក្រុងហាណូយ និង ក្រុងវៀងចន្ទន៍ក្នុងនាមជាប្រទេសប្រជាជាតិអាស៊ានដូចគ្នា៕

ប្រភព៖ The Diplomat ប្រែសម្រួល ៖ ពិទូ

មតិយោបល់