• 2021-03-28 04:22:45
  • ព័ត៌មាន

ព្រឹកនេះកំពង់សោមឈរលំដាប់ទី១ ហើយអ្នកឆ្លង ៩៩% សុទ្ធតែស្ត្រីខ្មែរវ័យក្មេងៗ

  • 2021-03-28 04:22:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២១ នេះ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបាន ​បានបង្ហាញទិន្នន័យចំនួនអ្នកឆ្លងជំងឺកូវីដ នៅតែច្រើនគួរឱ្យកត់សម្គាល់ ។ បើតាមសេចក្ដីប្រកាសផ្លូវការនៅថ្ងៃនេះ បានឱ្យដឹងថា មានករណីវិជ្ជមានកូវីដ១៩ ថ្មី មានចំនួន ៨៦ នាក់ទៀត ដែលជាករណីនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ក្នុងនោះដែរ មានអ្នកដែលជាសះស្បើយបន្ថែមទៀតចំនួន ៣៤នាក់ ។

ដោយឡែកទៅមើលខេត្តព្រះសីហនុឯណោះវិញ ចំនួនអ្នកឆ្លងវីរុសកូវីដ ១៩ ថ្មីៗនៅតែកើនឡើងខ្លាំងគួរឱ្យព្រួយបារម្ភ ។ អ្នកឆ្លងនៅព្រឹកថ្ងៃទី ២៨ មីនា​ ឆ្នាំ ២០២១ នេះ មានចំនួន ៤៣ នាក់បន្ថែមទៀត បើធៀបទៅនឹងថ្ងៃទី ២៧ មីនា មានការថមថយខ្លះដោយរកឃើញរហូតដល់ ១៤៣នាក់ ។ អ្វីដែលជាករភ្ញាក់ផ្អើលនោះ អ្នកឆ្លងវីរុសកូវីដ នៅខេត្តព្រះសីហនុ ភាគច្រើនបំផុតជាស្ត្រីខ្មែរ ដែលមានអាយុក្រោម ៣០​ឆ្នាំ រួមនឹងកុមារីមួយចំនួនផងដែរ ។

តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី ២៨ មីនា ២០២១ ចំនួន អ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ គឺមានចំនូន សរុប ១៧០៨ នាក់ហើយ ៕

អត្ថបទ៖ MC Chandarareth

មតិយោបល់
អត្ថបទថ្មី