• 2021-04-07 03:20:49
  • ព័ត៌មាន

អ្នកតាកែវសូមប្រយ័ត្ន! ព្រឹកនេះរកឃើញមនុស្សប្រុស-​ស្រី ៤ នាក់ឆ្លងកូវីដ នៅព្រៃកប្បាសទាំងអស់

  • 2021-04-07 03:20:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២១ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានបង្ហាញទិន្នន័យចំនួនអ្នកឆ្លងជំងឺកូវីដថ្ងៃនេះ ក្នុងសេចក្ដីប្រកាសផ្លូវការថា មានករណីវិជ្ជមានកូវីដ១៩ ថ្មី មានចំនួន ៩១ នាក់ទៀត ដែលមាន ៩០ នាក់ជាករណីនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និង ១ នាក់ជាករណីនាំចូលពីក្រៅប្រទេស ។ ក្នុងនោះដែរ មានអ្នកដែលជាសះស្បើយបន្ថែមទៀតចំនួន ៣០ នាក់។

ដោយឡែកនៅព្រឹកនេះ ក៏មានករណីថ្មី នៅខេត្តតាកែវចំនួន ៤ នាក់ វិជ្ជមានកូវីដ ១៩ ។ អ្នកទាំអ ៤ នោះរួមមាន៖

  • ស្ត្រីជនជាតិខ្មែរ អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ។

  • បុរសជនជាតិខ្មែរ អាយុ ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ។

  • ស្ត្រីជនជាតិខ្មែរ អាយុ ៤៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ។

  • បុរសជនជាតិខ្មែរ អាយុ ១៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ។

អត្ថបទ៖ MC Chandarareth

មតិយោបល់