• 2021-04-13 03:32:40
  • ព័ត៌មាន

អ្នកឆ្លងកូវីដ ទាំង ៣នាក់នៅសៀមរាបម្សិលមិញនេះ សុទ្ធតែអាជីវករលក់ដូរនៅផ្សារមួយនេះ

  • 2021-04-13 03:32:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលខេត្តសៀមរាប បានសេចក្តីប្រកាសព័ត៌មាននៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ នេះដោយបាននឹងអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្ន និងសហការ ជាមួយសមត្ថកិច្ច ក្រោយពីបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ឆ្លងថ្មីចំនួន ៣ នាក់បន្ថែមទៀតកាលពីម្សិលមិញ។

បន្ទាប់ពីរកឃើញអ្នកជំងឺកូវីដ១៩ ករណីថ្មីនេះ គណៈបញ្ជាការឯកភាពខេត្ត បានសម្រេចបិទការ ចេញ-ចូលជាបណ្តោះអាសន្ននៅផ្សារក្រោម ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ និងបិទការចេញ-ចូលជាបណ្តោះអាសន្នផ្សារវត្តអធ្វា ស្ថិតនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ចាប់ពីកាលបរិច្ឆេទនៃសេចក្តីជូនដំណឹងនេះ រហូតដល់ មានសេចក្តីជូនដំណឹងជាថ្មី ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ ខេត្តសៀមរាប មានករណីវិជ្ជមានអ្នកជំងឺកូវីដ១៩ សរុបចំនួន៤នាក់ហើយ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្ន ដោយអនុវត្តតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលឲ្យបានល្អ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩៕

អត្ថបទដោយ៖ Su In

មតិយោបល់
អត្ថបទថ្មី