• 2021-05-06 02:54:21
  • ព័ត៌មាន

ស្ដាយណាស់! ភ្លៀងលាយឡំខ្យល់កន្ត្រាក់យប់មិញ បំផ្លាញចម្ការទុរេនមួយនៅកំពង់ចាម ធ្លាក់ជ្រុះរេលពេញដី

  • 2021-05-06 02:54:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្លៀងលាយឡំជាមួយខ្យល់ព្យុះកន្រ្តាក់ កាលពីយប់ថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២១ ពោលគឺយប់មិញនេះ បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ រួមទាំងលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ មិនតិចនោះទេ។ ខ្យល់ព្យុះកន្រ្តាក់ បក់បោក យ៉ាងសន្ធាប់ ធ្វើឱ្យបងប្អូនរស់នៅ រាជធានីភ្នំពេញ និង តាមបណ្តាខេត្តជួបប្រទះនូវការលំបាក ខូចខាតផលដំណាំ ដែលខំដាំដុះយ៉ាងយកចិត្តទុកដាក់។

ជាក់ស្តែងឃើញថា បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងខេត្តកំពង់ចាមម្នាក់ បានបញ្ចេញអារម្មណ៍សោកស្តាយជាខ្លាំង ចំពោះផលដំណាំរបស់ខ្លូន នោះគឺជា ផ្លែទុរេនរាប់រយផ្លែ បានធ្លាក់ជ្រុះចេញពីដើមស្ទើរតែគ្មានសល់សូម្បីមួយផ្លែ។ បើតាមការរៀបរាប់របស់ម្ចាស់គណនីហ្វេសប៊ុក មានឈ្មោះថា Meas Channa បានឱ្យដឹងថា ''ភ្លៀងព្យុះមិនថានៅខេត្ដក្រុងទេតែអ្វីដែលស្ដាយហួសពីរការគិត បានផលហើយបែបជួបគ្រោះបែបនេះ រាប់ទ្រួសៗ ២០០ ទៅ ៣០០ផ្លែ នៅមិនទាន់អស់ទេ ទំរាំបានផលលក់វេទនាណាស់ បានលក់ប៉ះអ្នកទិញល្អស្រួលគាត់យល់មិនអីទេប៉ះអ្នកទិញខ្លះ(មួយចំនួនតូច)ពិបាកណាស់មិនយលពីរអារម្មណ៌ពួកគាត់គិតថាគេបានរបស់លក់នឹងបានដោយស្រួល'' ។

យ៉ាងណាមិញ មានការចូលរួមការសោកស្តាយ ចំពោះ ម្ចាស់ចម្ការទុរេននៅខេត្តកំពង់ចាម ដែល ទុរេនរបស់គាត់ជាង ៣០០ផ្លែ បានជ្រុះធ្លាក់ ទៅលើដីស្ទើរគ្នានសល់។ គួរឱ្យដឹងថា ទុរេន ជាប្រភេទដំណាំមួយប្រភេទដែលកំពុងលក់បានថ្លៃនៅទីផ្សារបច្ចុប្បន្ន ដោយ ពេញនិយមបំផុតចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ៕

ប្រភព ៖ គណនីហ្វេសប៊ុក Meas Channa

អត្ថបទ ៖ សង្ហា

មតិយោបល់