
- 2021-07-14 03:41:40
- ព័ត៌មាន
មកស្គាល់កូនប្រុសទាំង ៣ របស់អភិបាលខេត្តព្រៃវែង សង្ហាៗមិនចាញ់តារា អត្តចរិតក៏ល្អទៀត
- 2021-07-14 03:41:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់កូនប្រុសទាំង ៣ របស់អភិបាលខេត្តព្រៃវែង សង្ហាៗមិនចាញ់តារា អត្តចរិតក៏ល្អទៀត
ចន្លោះមិនឃើញ
លោកជំទាវ ជា ផល្គុន ភរិយាអភិបាលខេត្តព្រៃវែងឯកឧត្ដម ជា សុមេធី បានបង្ហាញមុខកូនប្រុសទាំង ៣ នៅលើបណ្ដាញសង្គមហ្វេសប៊ុកជាមួយនឹងសកម្មភាពសប្បុរសធម៌ បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង ទៅលើរូបរាងដ៏សង្ហាៗរបស់ពួកគេស្ទើរតែមិនចាញ់តារាភាពយន្តនោះទេ ។
តាមរយៈរូបភាពជាច្រើនសន្លឹក កូនប្រុសសង្ហាៗទាំងបី មានរូបរាង កម្ពស់កំពរប្រហាក់ប្រហែលគ្នា និងអ្វីដែលគួរឱ្យសរសើរនោះ ថែមទាំងមានអត្តចរិតល្អ មិនឆ្មើងឆ្មៃ រួសរាយរាក់ទាក់ ដើរតាមគន្លងឪពុកម្ដាយ មានទឹកចិត្តល្អ ចំពោះអ្នកខ្វះខាត ចេះចែករំលែក ។ ជាក់ស្ដែងថ្មីៗនេះ បងប្អូនអ្នកទាំង ៣ បាននាំគ្នា នាំយក នំភីហ្សា និងភេសជ្ជៈ ទៅជូនដល់ប្អូនៗកុមារកំព្រា នៅអង្គការមូលនិធិនៃក្តីសង្ឃឹម ក្រុងព្រៃវែង ក្នុងបរិយាកាសប្រកបដោយភាពរីករាយ ។
តាមលោកជំទាវ ជា ផល្គុន ដែលជាម្ដាយ បានប្រាប់ថា កូនទាំង ៣នាក់នេះ មានឈ្មោះដូចជា៖ សុផានី សុផាណា និងសុផារ័ត្ន ៕
តោះមកទស្សនារូបភាពស្អាតៗដូចខាងក្រោមនេះ៖