• 2021-07-16 02:10:47
  • ព័ត៌មាន

ប្រពៃម្ល៉េះ! ទីតាំងមួយនៅភ្នំពេញ ដាក់គ្រឿងទេសគ្រប់មុខទាំងធ្នើៗ ទុកឱ្យអ្នកខ្វះខាតទៅយក Free Free

  • 2021-07-16 02:10:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងសម័យកាល កូវីដ-១៩នេះ ប្រាកដណាស់មានប្រជាជនដែលជួបប្រទះការខ្វះខាត ដោយសារតែកត្តាផ្សេងៗគ្នា។ អ្នកខ្លះអាចមានសមាជិក គ្រួសារច្រើន ដែលបណ្តាលឱ្យមានតម្រូវការផ្គត់ផ្គង់ខ្ពស់។ ទន្ទឹមនឹងទុក្ខលំបាករបស់ប្រជាជន អ្នកមានសណ្តានចិត្តល្អមិនអោបដៃឈរមើលនោះទេ ពោលគឺជានិច្ចជាកាល តែងជួយជាជំនួយផ្សេងៗ ដូចជា អង្ករ មី ត្រីខ ទឹកត្រី ដែលជាតម្រូវការចាំបាច់ក្នុងការបំពេញភាពឃា្លនរបស់ក្រពះ។

ជាក់ស្តែង កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ​មានមានប្រជាជនមានទឹកចិត្តដ៏ល្អប្រពៃ បានធ្វើការចែកស្បៀងអាហារមួយចំនួន ដោយឥតគិតថ្លៃ ចំពោះអ្នកដែលកំពុងជួបការខ្វះខាតអាចទៅយកបាន។ តាមរយៈរូបភាពបង្ហោះនៅលើបណ្តាញសង្គមដោយគណនីហ្វេសប៊ុកមួយមានឈ្មោះ Vivi Do បានបង្ហាញឱ្យឃើញ​អំពីការចែកស្បៀងអាហារហូបចុក ដល់អ្នកដែលកំពុងខ្វះខាត ក្នុងសម័យកាលកូវីដនេះ។

បើតាមការបញ្ជាក់ពីគណនីហ្វេសប៊ុកខាងលើ ចំពោះទីតាំងចែក គឺនៅ An Cha សាខាបឹងកេងកង (ក្បែរផ្សារទំនើប ថៃ ហួត) សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ដូច្នេះសូមបងប្អូនដែលកំពុងជួបប្រទះការខ្វះខាត អាចទៅយកនៅទីតាំងខាងលើបាន ជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៣រសៀល ដល់ ម៉ោង ៥ល្ងាច៕

អត្ថបទ ៖ សង្ហា

មតិយោបល់