• 2021-07-28 06:57:03
  • ការអប់រំ

[Podcast] ស្រួលណាស់! មិនមានពេលមើលវីដេអូ ក៏អាច​ស្ដាប់​កម្មវិធី Starting Up បានដែរ!

  • 2021-07-28 06:57:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Starting Up បានចាប់ផ្ដើម​ចេញផ្សាយជូនប្រិយមិត្ត​ទស្សនា​ កាលពីថ្ងៃសៅរ៍ ទី២៤ ខែកក្កដាកន្លងទៅ ដែលមានទាំងលើ YouTube "Sabay TV" និង​លើ​ទំព័រហ្វេសប៊ុក​ "Starting Up"។ កាន់តែពិសេស​ជាងនេះទៀត Starting Up ក៏មានជា​ Podcast ផងដែរ ពោលគឺលោកអ្នក អាចស្ដាប់បានគ្រប់ពេលវេលា គ្រប់ទីកន្លែង ទោះរវល់​មិនអាច​ចុច​ទស្សនា​វីដេអូក៏ដោយ។

សម្រាប់ភាគ១ អ្នកសម្របសម្រួលកម្មវិធីរបស់យើង គឺលោក ជី សិលា និងកញ្ញា ដែក ដារី បានសម្ភាសន៍លោក ជា ឡង់ដា ដែលជាសហគ្រិនវ័យក្មេងមួយរូប និងជាស្ថាបនិក ក្រុមហ៊ុន BookMeBus។ លោក ជា ឡង់ដា បានប្រាប់រឿងរ៉ាវជាច្រើន​នៅក្រោយ​ការបង្កើត​ក្រុមហ៊ុននេះ ក៏ដូចជាចែករំលែកបទពិសោធន៍ជាច្រើនទាក់ទងនឹងការបង្កើតអាជីវកម្មថ្មីមួយ។

សូមស្ដាប់កម្មវិធី Starting Up [ភាគ១] ខាងក្រោមនេះ៖

សូមជម្រាបជូនថា កម្មវិធី Starting Up មានផ្សាយរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ១០ព្រឹក។ ភ្ញៀវ​ដែលចូលរួម​ក្នុង​កម្មវិធីនេះ ជា​សហគ្រិន​ពីគ្រប់វិស័យ​ផ្សេងៗគ្នា ទាំងវិស័យ​បច្ចេកវិទ្យា ម្ហូបអាហារ កសិកម្ម លក់ដូរ និងវិស័យជាច្រើនទៀត។ ចំណែកឯអ្នកសម្របសម្រួលកម្មវិធី សុទ្ធតែជាសហគ្រិនជើងចាស់ដូចជា លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay Digital Group, កញ្ញា​ ដែក ដារី នាយកគ្រប់គ្រងទូទៅ​ក្រុមហ៊ុន 360 Events, លោក ធុល រិទ្ធី សហស្ថាបនិក និងជានាយកប្រតិបត្តិ Smallworld Venture, លោក លោក ស៊ឹម ចាន់គីរីរត្ន ស្ថាបនិក និងជានាយកប្រតិបត្តិ​ក្រុមហ៊ុន Banhji៕

មតិយោបល់