• 2021-09-17 04:51:27
  • ព័ត៌មាន

មុនគេតែម្តង! ព្រឹកនេះ ចៅៗសម្តេចតេជោ បានទទួលវ៉ាក់សាំងការពារ ជំងឺកូវីដ១៩ រួចហើយ

  • 2021-09-17 04:51:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកតាខ្លាំង ចៅៗវិញក៏មិនធម្មតា នាព្រឹកថ្ងៃទី ១៧ កញ្ញា ឆ្នាំ២០២១ ចៅៗរបស់សម្តេចតេជោ ហ៊ុនសែន បានទទួលវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ រួចរាល់ហើយ ដែលទីតាំងចាក់គឺនៅទីស្តីការគណៈរដ្ឋមន្ត្រី។

តាមរយៈការបង្ហោះនៅក្នុងហ្វេសប៊ុកផេក ឯកឧត្តម ហ៊ុន ម៉ាណែត អមជាមួយរូបភាពច្រើនសន្លឹករបស់ចៅៗ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញវត្តមាន និងចូលរួមទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់កុមារ ចាប់ពីអាយុ០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ។ នេះគឺជាទំនួលខុសត្រូវ និងជាគំរូដ៏ល្អរបស់សមាជិកគ្រួសារ ក៏ដូចជាសាច់ញាតិរបស់ថ្នាក់ដឹកនាំប្រទេស ក្នុងការបង្ហាញពីការចូលរួមប្រឆាំង ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

ចៅៗ សម្តេចបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ រួចរាល់អស់ហើយ។ អ្នកបន្ទាប់ គឺជាកូនៗនិងចៅ របស់ពលរដ្ឋខ្មែរទាំងអស់ សូមលើកទឹកចិត្តពួកគាត់ ឱ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីកាត់បន្ថយនូវហានិភ័យនៃការចម្លង ជាពិសេសគឺការរាលដាលក្នុងក្រុមមនុស្ស ដែលមិនទាន់បានចាក់ ជាពិសេសគឺក្មេងៗ ដែលមានអាយុពី ៦ ដល់ក្រោម ១២ឆ្នាំនេះតែម្តង។ ស្រលាញ់កូនៗរបស់អ្នកសូមនាំពួកគេទៅចាក់វ៉ាក់សាំង ការចាក់វ៉ាក់សាំងគ្មានការបង់ប្រាក់ នោះទេ ៕

អត្ថបទ ៖ មេខាឡា

មតិយោបល់