- 2021-10-08 09:00:00
- សុខភាព
គួរត្រៀម ៣ចំណុចសិនមុនយកចង្ហាន់ និងទេយ្យវត្ថុទៅវត្តខែភ្ជុំទើបមានសុវត្ថិភាព
- 2021-10-08 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរត្រៀម ៣ចំណុចសិនមុនយកចង្ហាន់ និងទេយ្យវត្ថុទៅវត្តខែភ្ជុំទើបមានសុវត្ថិភាព
ចន្លោះមិនឃើញ
កាលរាលនៃជំងឺកូវីដ ១៩ នៅតែមិនទាន់ស្រាកស្រាននៅឡើយ រដ្ឋាភិបាលបានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកពិធីកាន់បិណ្ឌ ចាប់តាំងពីថ្ងៃកាន់បិណ្ឌទី៤មក រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីទប់ស្តាប់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩នៅទូទាំងប្រទេស។
តាមទម្លាប់ប្រជាជនខ្មែរតែងត្រៀមចិត្ត ត្រៀមកាយដើម្បីរៀបចំសម្រាប់ពិធីបុណ្យប្រពៃណីធំ១នេះ មិនដែលខានរាប់ចាប់ពីការកាន់បិណ្ឌមក រហូតដល់ពេលវេលាបញ្ចប់។ ប៉ុន្តែក្នុងកាលៈទេសៈនេះ គឺចាំបាច់ការថែទាំសុខភាព និងគោរពតាមគោលការណ៍ណែនាំរបស់អាជ្ញាធរជំនាញ។ ក្រៅពីការរៀបចំចំណីអាហារជូនអ្នកមានគុណនៅផ្ទះ ការបន្តនាំយកចង្ហាន់ និងទេយ្យវត្ថុប្រគេនព្រះសង្្ឃនៅតាមវត្តអារាម អាចធ្វើទៅបាន ប៉ុន្តែត្រូវដឹងរឿងទាំង ៣នេះជាមុន៖
១. ប្រគេនចង្ហាន់ និងទេយ្យវត្ថុនៅត្រឹមមុខក្លោងទ្វារវត្ត
យោងតាមស្ថានភាពបច្ចុប្បន្ននេះ មិនអាចប្រហែសបានទេ ជាពិសេសគឺទីតាំងមានមនុស្សច្រើន ដូចជាទីវត្តអារ៉ាម។ លោកអ្នកអាចប្រគេនព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តនូវចបង្ហាន់ប្រចាំថ្ងៃនានា និងទេយ្យទានទុកប្រគេនព្រះសង្ឃកំពុងគង់នៅវត្ត។
២. ការរៀបចំវេចខ្ចប់ និងត្រៀមប្រភេទសម្ភារអាចទុកបានយូរ
ក្រៅពីការប្រគេនចង្ហាន់ប្រចាំថ្ងៃ ជាការចាំបាច់គឺលោកអ្នកគួរត្រៀមសម្ភារចាំបាច់មួយចំនួនប្រគេនព្រះសង្ឃនៅតាមវត្ត។ លោកអ្នកគួរត្រៀមវេចខ្ចប់ជាស្រេចពេលទៅដល់វត្តគឺគ្រាន់តែប្រគេនជាការស្រេច កុំឱ្យពិបាកផ្ទេរចុះឡើង។ សម្ភារអាចជាគ្រឿងបរិភោគ របស់របរប្រើប្រាស់បានប្រចាំថ្ងៃ គ្រឿងកំប៉ុងសុខភាព គ្រឿងសម្ភារសិក្សានានា សាដក ថ្នាំសង្កូវខ្លះៗ និងថវិកាមួយចំនួន។ ក្រៅពីព្រះសង្ឃនៅតាមទីអារ៉ាម គឺតែងមានកូនសិស្សលោក និងពុទ្ធបរិស័ទស្នាក់នៅជាមួយដើម្បីរៀបចំការងារក្នុងវត្ត ដូច្នេះគួរតៀម ដើម្បីទុកជូនប្រើប្រាស់តាមលទ្ធភាព។
៣. សម្ភារការពារកូវីដ ១៩
ត្រូវពាក់ម៉ាស បាញ់អាកុល និងរក្សាគម្លាតជានិច្ច ពេលចេញក្រៅផ្ទះ។ ក្នុងបរិបទនៃការដាលជំងឺកូវីដ ១៩ ការជូន ឬប្រគេនជាគ្រឿងសម្ភារទុកការពារកូវីដ ១៩ គឺជារឿងល្អ និងចាំបាច់ណាស់។ មិនថាញាតិញ៉ោមទេ សូម្បីព្រះសង្ឃ និងអ្នកស្នាក់ក្នុងវត្តគឺចាំបាច់ត្រូវការពារខ្លួន និងចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ ១៩៕