- 2021-09-30 09:25:11
- ព័ត៌មាន
សៀមរាប បិទបញ្ចប់ទីតាំង ត្រួតពិនិត្យសុខភាពបឋម ចំពោះអ្នកដំណើរចូលខេត្ត ពីថ្ងៃនេះតទៅ
- 2021-09-30 09:25:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សៀមរាប បិទបញ្ចប់ទីតាំង ត្រួតពិនិត្យសុខភាពបឋម ចំពោះអ្នកដំណើរចូលខេត្ត ពីថ្ងៃនេះតទៅ
ចន្លោះមិនឃើញ
ខេត្តសៀមរាប បិទបញ្ចប់ទីតាំងត្រួតពិនិត្យសុខភាពបឋម ស្រង់ព័ត៌មាន និង ស្កេន QR Code "ទប់ស្កាត់កូវីដ១៩” ចំពោះអ្នកធ្វើដំណើរចូលមកក្នុងខេត្តសៀមរាប ចាប់ពីថ្ងៃទី ៣០ កញ្ញា ២០២១ នេះតទៅ។ នេះបើតាមប្រភពព័ត៌មានដែលទទួលបានពីរដ្ឋបាលខេត្តសៀមរាប។
តាមប្រភពព័ត៌មានខាងលើបានឱ្យដឹងថា ទីតាំងត្រួតពិនិត្យសុខភាព បឋម ដើម្បីស្រង់ព័ត៌មាន និងស្កេន QR Code "ទប់ស្កាត់កូវីដ-១៩” នឹងត្រូវបិទបញ្ចប់ ចាប់ពីថ្ងៃទី ៣០ កញ្ញា នេះតទៅ ដូច្នេះ សូមក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ សមាគមដឹកជញ្ជូនអ្នកដំណើរគ្រប់ ប្រភេទ និងសាធារណជនទូទៅ មេត្តាជ្រាបជាដំណឹង។
ចំពោះចំណុចព្រំប្រទល់ខេត្តសៀមរាប ចំនួន ៣ទីតាំងនោះ រួមមាន៖
១. ព្រំប្រទល់ស្រុកជីក្រែង-ស្រុកស្ទោងនៃខេត្តកំពង់ធំ
២. ព្រំប្រទល់ស្រុកក្រឡាញ់ ស្រុកព្រះនេត្រព្រះ នៃខេត្តបន្ទាយមានជ័យ
៣. ព្រំប្រទល់ស្រុកស្រីស្នំ-ស្រុកចុងកាល់ នៃខេត្តឧត្តរមានជ័យ