• 2021-10-02 01:56:20
  • សុខភាព

តើហានិភ័យអ្វីខ្លះដែលអាចកើតមានចំពោះអ្នកដែលផឹកទឹកតិចជាង ២,៥ លីត្រក្នុងមួយថ្ងៃ? កែទម្លាប់ឡើងវិញ

  • 2021-10-02 01:56:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងរាងកាយមនុស្ស ជាតិទឹករហូតដល់ ៦០%ទៅហើយដែលមាននៅក្នុងខ្លួនមនុស្សពេញវ័យ។ យោងតាមព័ត៌មាន H.H. Mitchell, Journal of Biological Chemistry 158 បានបង្ហាញថា ខួរក្បាល និងបេះដូងគឺត្រូវបានផ្សំឡើងដោយជាតិទឹក ៧៣% សួតមានទឹកប្រហែល ៨៣% ស្បែកមានទឹក ៦៤% សាច់ដុំ និងតម្រងនោមមាន ៧៩% ហើយសូម្បីតែឆ្អឹងក៏មានជាតិទឹកដែរ។

នាំមកជូនដោយ៖ Manulife -គាំទ្រការស្រឡាញ់សុខភាព

ដូច្នេះហើយ មើលតាមភាពជាក់ស្ដែង រាងកាយមនុស្សគឺត្រូវការទឹកជាចាំបាច់ អ្នកគួរផឹកយ៉ាងហោចណាស់ពី ៦ ទៅ ៨ កែវក្នុងមួយថ្ងៃ បើមិនដូច្នេះទេ ការខះជាតិទឹកនឹងបណ្ដាលឱ្យមានផលប៉ះពាល់ដូចជា៖

  • ឧស្សាហ៍ឈឺក្បាល៖ ការខះជាតិទឹក គឺបណ្ដាលឱ្យមានបញ្ហាឈឺក្បាល ដូច្នេះបើអ្នកមានអាការៈឈឺក្បាល គួរផឹកទឹកបំពេញឡើងវិញ។
  • ខ្សោយពោះវៀន៖ ពោះវៀនធំត្រូវការទាញទឹកចេញពីរាងកាយដើម្បីធ្វើឱ្យលាមកទន់។ បើមិនសូវផឹកទឹក នឹងមានបញ្ហាទល់លាមក ឈឺពោះ និងរមួលក្រពើផងដែរ។
  • សុខភាពស្បែក៖ ធ្វើឱ្យស្បែកស្ងួត មិនភ្លឺថ្លា និងឡើងមុន។
  • អស់កម្លាំង៖ កម្រិតថាមពលអាចធ្លាក់ចុះ និងមានសុខភាពខ្សោយ ពេលត្រូវកម្ដៅថ្ងៃ
  • ឡើងទម្ងន់៖ ញ៉ាំច្រើនជាងធម្មតា ព្រោះតែមិនសូវផឹកទឹក ធ្វើឱ្យឆាប់ឃ្លាន
  • ស្ងួត ឬប្រះមាត់៖ ខ្វះជាតិទឹកធ្វើឱ្យប្រះមាត់ ឈឺក ពេលខ្លះអាចនឹងពិបាកដកដង្ហើម
  • ខ្សោយតម្រងនោម៖ បណ្ដាលឱ្យទឹកនោមប្រែពណ៌ ធុំក្លិនខ្លាំង។ បើធ្ងន់ធ្ងរធ្វើឱ្យឆ្លងមេរោគលើផ្លូវទឹកនោម កើនជាតិពុលក្នុងខ្លួន និងមានបាក់តេរី។

ហេតុនេះហើយ សរីរាង្គកោសិកា និងជាលិកានៅក្នុងរាងកាយត្រូវការជាតិទឹកដើម្បីមកទ្រទ្រង់ ដូច្នេះការទទួលទានទឹកឱ្យបានគ្រប់គ្រាន់មានសារសំខាន់ខ្លាំងណាស់៕

ប្រភពព័ត៌មាន៖

usgs, henryford

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់