• 2021-11-22 07:38:59
  • ការអប់រំ

ពេលវេលារៀននៅពេលព្រឹក និងរៀននៅពេលថ្ងៃ មួយណាផ្តល់ផលប្រសើរជាង មូលហេតុអ្វី?

  • 2021-11-22 07:38:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រៀនពេលណាក៏ល្អដែរ ឱ្យតែចិត្តចង់រៀន ប៉ុន្តែយ៉ាងណាមិញ អ្នកគប្បីជ្រើសរើសពេលវេលារៀនឱ្យបានសមស្រប ដើម្បីទទួលបានលទ្ធផលជាទីគាប់ចិត្ត។

ជាធម្មតា ការរំលឹកមេរៀន ការអានសៀវភៅ ឬការងារសិក្សាមួយចំនួន ដែលពាក់ព័ន្ធទៅនឹងការចងចាំ គួរតែធ្វើឡើងនៅពេលព្រឹក ក្រោយការបរិភោគអាហាររួចរាល់។ ថាមពល និងភាពស្វាហាប់ ដែលកើតមានមាននៅពេលព្រឹក នឹងជំរុញឱ្យខួរក្បាលរបស់អ្នកចងចាំបានគ្រប់យ៉ាង និងក្នុងរយៈពេលយូរ។ ចំពោះពេលថ្ងៃវិញ គឺជាដ៏ល្អសម្រាប់បង្កើតភាពច្នៃប្រឌិតថ្មីៗ ត្រង់នេះបានន័យថា ពេលអ្នកសិក្សាមេរៀននៅពេលព្រឹក ហើយអនុវត្តអ្វីដែលអ្នកបានរៀននៅពេលរសៀល។

ជាការពិតណាស់ ការជ្រើសរើសពេលវេលាសិក្សាឱ្យបានត្រឹមត្រូវ មានកត្តាទាំងនេះរួមផ្សំ ៖

ការរៀននៅពេលព្រឹក ៖

  • ផ្តោតបានច្រើនលើការសិក្សា ព្រោះអ្នកមានថាមពលពេញលេញ

  • ពន្លឺព្រះអាទិត្យជំរុញថាមពលរបស់អ្នកមិនឱ្យងងុយ

  • អត់ប៉ះពាល់ដល់ដំណេកនៅពេលយប់

  • ចូលរួមបានច្រើនជាមួយមិត្តរួមថ្នាក់

ការរៀននៅពេលយប់ ៖

  • ស្ងប់ស្ងាត់ អាចផ្តោតលើការសិក្សាបានល្អ

  • មិនមានការរំខានពីបរិស្ថានខាងក្រៅ

  • អាចបង្កើតគំនិតច្នៃប្រឌិតច្រើន

  • ជួយអ្នកក្នុងការចងចាំអ្វីដែលអ្នកបានធ្វើ

ប្រភព ៖ oxfordlearning

មតិយោបល់
អត្ថបទពេញនិយម