• 2021-12-08 02:41:10
  • ព័ត៌មាន

សំខាន់ណាស់ អាច​អត់​បានប្រឡងបាក់ឌុប! ដូច្នេះ​ត្រូវ​ដឹងបទប្បញ្ញត្តិនានា បេក្ខជនត្រូវអនុវត្តសម្រាប់​ការ​ប្រឡង

  • 2021-12-08 02:41:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម័យប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) កាន់តែខិតជិតមកដល់ហើយនៅសល់តែ១៩ថ្ងៃទៀតតែប៉ុណ្ណោះ ខណៈនៅថ្ងៃនេះក្រសួងអប់រំ បានបញ្ចេញបទប្បញ្ញត្តិសម្រាប់បេក្ខជនត្រូវអនុវត្តក្នុងដំណើរការសំណេរនៃការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និង ព័ត៌មានសំខាន់ៗផ្សេងទៀតរបស់សិស្សដែលត្រូវប្រឡងឆ្នាំនេះហើយ។

តើបទប្បញ្ញត្តិអ្វីខ្លះដែលបេក្ខជនត្រូវអនុវត្តក្នុងដំណើរការសំណេរនៃការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ?

ដើម្បីរក្សាសណ្តាប់ធ្នាប់របៀបរៀបរយវិន័យក្នុងការប្រឡងឱ្យបានល្អបេក្ខជនទាំងឡាយត្រូវគោរព បទប្បញ្ញត្តិនៃ សម័យប្រឡង ២៧ ធ្នូ ២០២១ ដែលមានចែងដូចខាងក្រោម ៖

១. ត្រូវមកដល់មណ្ឌលប្រឡងឱ្យបានមុនដំណើរការនៃការប្រឡង។

២. ត្រូវស្លៀកពាក់ឯកសណ្ឋានសិស្ស ដោយប្រើអាវពណ៌ស និងខោ ឬសំពត់ពណ៌ខៀវ ដាក់ក្នុងខោ សំពត់ឱ្យបានត្រឹមត្រូវ ។

៣. ត្រូវយកមកនូវប័ណ្ណសម្គាល់ខ្លួនថ្នាក់ទី១២មានបិទរូបថតថ្មីនិងមានចុះហត្ថលេខានាយកសាលាត្រឹមត្រូវច្បាស់លាស់។ចំពោះបេក្ខជនស្វៃរិនចំណេះទូទៅនិងបំពេញវិជ្ជាត្រូវយកមកនូវសលាកបត្រឯកត្តជន ដែលមានចុះហត្ថលេខារបស់មន្ទីរអប់រំយុវជន និងកីឡា រាជធានី ខេត្ត ។

៤. ត្រូវយកចូលក្នុងបន្ទប់ប្រឡងនូវសម្ភារៈប្រើប្រាស់ដែលក្រសួងអប់រំ យុវជន និងកីឡា។

៥. ត្រូវអនុវត្តតាមការណែនាំរបស់គណៈមេប្រយោគ និងអ្នកមានសមត្ថកិច្ចថែរក្សាសណ្ដាប់ធ្នាប់ ក្នុងការដកហូតសំណៅឯកសារ សម្ភារៈផ្សេងៗ ដែលក្រសួងមិនអនុញ្ញាតឱ្យយកចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡង។

៦. ត្រូវគោរពតាមការណែនាំរបស់អនុរក្សដូចជាអង្គុយចំតាមលេខតុ បំពេញលេខតុត្រឹមត្រូវរបស់ខ្លួន លើក្បាលសន្លឹកកិច្ចការ ដែលអនុរក្សបានចែកឱ្យ ប្រគល់សន្លឹកកិច្ចការជូនអនុរក្សវិញ នៅពេល ដល់ម៉ោងទោះបីកិច្ចការនោះបានធ្វើ ឬពុំបានធ្វើក៏ដោយ។

៧. ត្រូវរក្សាសណ្តាប់ធ្នាប់របៀបរៀបរយនៃការប្រឡង និងត្រូវគោរពឱ្យបានត្រឹមត្រូវនូវបទប្បញ្ញត្តិនៃការប្រឡង។

ប្រភពក្រសួងអប់រំ

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់
អត្ថបទថ្មី