/61f23de0e0f09_1643265480_medium.jpg)
- 2022-01-27 06:50:00
- ព័ត៌មាន
កម្ពុជាកាន់តែទៅមុខហើយ! មកមើលបណ្ដុំអគារពីទីក្រុងភ្នំពេញខ្ពស់ៗច្រូងច្រាង រីកចម្រើនខ្លាំងណាស់
- 2022-01-27 06:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជាកាន់តែទៅមុខហើយ! មកមើលបណ្ដុំអគារពីទីក្រុងភ្នំពេញខ្ពស់ៗច្រូងច្រាង រីកចម្រើនខ្លាំងណាស់
ចន្លោះមិនឃើញ
រូបភាពជាច្រើនសន្លឹកដែលបង្ហោះលើទំព័រហ្វេសប៊ុកផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បង្ហាញពីអាគារខ្ពស់ៗរីកលូតលាស់ច្រូងច្រាង នៅរាជធានីភ្នំពេញនៃការបើទំព័រឆ្នាំថ្មីនាខែមករាឆ្នាំ២០២២នេះ គឺជាទិដ្ឋភាពមួយ ដែលជាបេះដូងរបស់កម្ពុជាយើង ថតពីលើអាកាស វាពិតជាខុសគ្នាដាច់ស្រឡះពីអតីតកាល ហើយទៅអនាគត ក៏នឹងកាន់តែរីកដុះដាលច្រើន និងល្អៗជាងនេះថែមទៀត ។
តាមរយៈទិដ្ឋភាពនេះ បានបង្ហាញអោយឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះទីក្រុងភ្នំពេញបាន និងកំពុងផ្លាស់ប្តូរមុខមាត់យ៉ាងលឿនតាមរយៈវត្តមានអគារខ្ពស់ៗកប់ពពក ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ កាន់តែច្រើននៅក្នុងទីក្រុង នៃប្រទេសកំពុងមានការអភិវឌ្ឍមួយនេះ។
ការបង្ហាញវត្តមានអគារខ្ពស់ៗ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ បានកើតឡើងជាបន្តបន្ទាប់ កាន់តែច្រើនទាំងអស់នេះ គឺបានឆ្លុះបញ្ចាំងពីសមិទ្ធផលធំៗរបស់កម្ពុជាដែលសម្រេចបាន និងមិនធ្លាប់មានពីមុនមក ក្នុងខណៈពេលដែលកម្ពុជាកំពុងទទួលបានសុខសន្តិភាពពេញលេញទូទាំងប្រទេស ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី។
ការរីកចម្រើនទាំងអស់នេះ មិនអាចកើតឡើងបានឡើយ បើប្រទេសយើងមិនមានសន្តិភាព។ ដូច្នេះ សន្តិភាព គឺជាតម្លៃដែលមិនអាចកាត់ថ្លៃបានឡើយ ហើយប្រជាពលរដ្ឋគ្រប់រូបត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាព ដើម្បីទទួលបានការអភិវឌ្ឍប្រទេសជាតិរបស់យើងអោយកាន់តែរីកចម្រើនខ្លាំងថែមទៀត ៕
ប្រភព៖ ហ្វេសប៊ុកផេកសម្ដេចតេជោ ហ៊ុន សែន