• 2022-02-04 05:14:07
  • ព័ត៌មាន

NMN របកគំហើញវិទ្យាសាស្ត្រ​ពីសាកលវិទ្យាល័យ Harvard អាច​ជួយឲ្យអ្នកក្មេងជាងវ័យ

  • 2022-02-04 05:14:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើទោះបីពិភពលោក មានការវិវឌ្ឍទៅមុខឥតឈប់ឈរ និងកាន់តែទំនើបពីមួយថ្ងៃទៅមួយថ្ងៃក៏ដោយ ប៉ុន្តែមនុស្សភាគច្រើន ដែលមានវ័យចាប់ពី៣០ឆ្នាំឡើងវិញ កាន់តែមានពេលវេលាតិចតួចក្នុងការថែទាំសុខភាពរបស់ពួកគេ ដោយសារតែពួកគេរវល់​តែ​ធ្វើ​ការ​ដើម្បីផ្គត់ផ្គង់ និងបំពេញតម្រូវការរបស់គ្រួសារខ្លួន។

ប្រសិនបើអ្នកមានវ័យច្រើនជាង៣០ឆ្នាំ និងមានពេលវេលាតិចតួចក្នុងការទៅត្រួតពិនិត្យសុខភាពរបស់អ្នក ហើយមិនសូវខ្វល់ខ្វាយពីរបបអាហារ លោកអ្នកនឹងប្រឈមមុខនឹងបញ្ហាសុខភាពជាច្រើន ពេលមានវ័យកាន់តែចាស់។ ហេតុនេះ វាដល់ពេលហើយសម្រាប់លោកអ្នកក្នុងការយកចិត្តទុកដាក់លើសុខភាពរបស់លោកអ្នក ដើម្បីកាត់បន្ថយហានិភ័យលើការកើតជំងឺរ៉ាំរ៉ៃនានា ក្នុងពេលដែលលោកអ្នកមានវ័យកាន់តែចាស់។

ប្រាកដណាស់ បញ្ហាសុខភាពទាំងនោះ រមែងកើតឡើង នៅពេលដែលយើងឈានចូលវ័យកាន់តែចាស់ ហើយភាពចាស់ សំដៅទៅលើការផ្លាស់ប្តូរ ប្រែប្រួល និងបាត់បង់មុខងារសរីរាង្គរាងកាយ ដែលយើងត្រូវ​ជួប​ប្រទះ ក្នុងជីវិតរបស់យើង ដោយបញ្ហានេះ គឺជារឿងដែលយើងមិនអាចជៀសរួចឡើយ។

ពិតណាស់ យើងទាំងអស់គ្នាគួរតែដឹងហើយថា កោសិកាក្នុងរាយកាយរបស់យើងមិនអាចនៅ​ស្ថិតស្ថិរជានិរន្តឡើយ ដោយរចនាសម្ព័ន្ធ និងមុខងារកោសិការបស់យើង នឹងបាត់បង់ថយចុះជាលំដាប់។ បើយោងទៅតាមលោកសាស្ត្រាចារ្យ David Sinclair មកពីសាកលវិទ្យាល័យ Harvard ម៉ូលេគុលដ៏សំខាន់មួយ ដែលយើងបាត់បង់ជារៀងរាល់ថ្ងៃ នៅក្នុងខ្លួនរបស់យើងនោះ គឺមានឈ្មោះថា NAD+ នេះ​ឯង ហើយប្រសិនបើគ្មានម៉ូលេគុល NAD+ ទេនោះ រាងកាយរបស់យើងនឹងស្លាប់ក្នុងរយៈពេលត្រឹមតែ៣០វិនាទី។

លោកបានបញ្ជាក់បន្តថា ការថយចុះនៃកម្រិតម៉ូលេគុល NAD+ ទំនងដូចជា ដើមហេតុដ៏ចម្បងក្នុងការវិវឌ្ឍ​ធ្វើឲ្យមានភាពមិនប្រក្រតីនៃប្រព័ន្ធមេតាប៉ូលីស(រាងកាយបំបែកអាហារទៅជាថាមពល និងជំរុញកោសិកាបំពេញមុខងារ)​ ក្នុងរាងកាយ និងបណ្តាលឲ្យ​ប្រឈមនឹងការកើតជំងឺនានា ដែលបណ្តាលពីការវិវត្តទៅរកភាពចាស់ ជំងឺទាំងនោះមានដូចជា ជំងឺសរសៃឈាមបេះដូង ជំងឺសរសៃឈាមខួរក្បាល (ដាច់សរសៃឈាមខួរក្បាល) ជំងឺលើសឈាម ទឹកនោមផ្អែមកម្រិត ២ ជំងឺញ័រ (ផាឃីនសុន) និងជំងឺចាស់វង្វេង (រាប់ទាំងជំងឺបាត់ការចងចាំផងដែរ) ជាដើម។ មូលហេតុនេះហើយ ទើបតែមានការស្រាវជ្រាវជាច្រើនដើម្បីស្វែងរកមធ្យោបាយក្នុងការបង្កើនកម្រិតម៉ូលេគុល NAD+។

ជាមួយគ្នានេះ ការស្រាវជ្រាវលើការធ្វើឲ្យមានអាយុវែង ក៏ផ្តោតជាពិសេសទៅលើការស្វែងរកផលិតផលជំនួយសុខភាពដែលអាច ជួយជម្រុញ ដើម្បីបង្កើនកម្រិតម៉ូលេគុល NAD+ ក្នុងរាងកាយផងដែរ ហើយអាហារបំប៉នដ៏សំខាន់ ដែលអាចដើរតួក្នុងនាមជាអន្តរការីដើម្បីសំយោគ NAD+ គឺ Nicotinamide Mononucleotide ដែលហៅកាត់ថា NMN។

តើអ្វីទៅជា NMN?

NMN ដែលមានឈ្មោះពេញជាភាសាអង់គ្លេសថា nicotinamide mononucleotide គឺជាអ្នកជំរុញម៉ូលេគុល NAD ដែលជាម៉ូលេគុលដ៏សំខាន់ ក្នុងការជួយផលិតថាមពលសម្រាប់កោសិកា។ បើយោងទៅតាមការស្រាវជ្រាវ និងរបកគំហើញរបស់លោកសាស្ត្រាចារ្យ David Sinclair NMN គឺ​ប្រើប្រាស់ដើម្បីជំនួយសុខភាព ប្រចាំថ្ងៃរបស់លោក ស្របពេលដែលឪពុករបស់លោក ក៏ទទួលបានលទ្ធផលជាវិជ្ជមានផងដែរ ជាមួយនឹងការប្រើប្រាស់ NMNនេះផងដែរ។

តើនឹងមានអ្វីកើតឡើង នៅពេលដែលម៉ូលេគុល NAD+ កើនឡើង ឬថយចុះ?

ពិតណាស់ កាលណាដែលម៉ូលេគុល NAD+ កើនឡើង នឹងជួយឲ្យអ្នក ប្រឆាំងនឹងភាពចាស់តាម​អាយុ ប្រឆាំងនឹងភាពហើមរលាក ធ្វើឲ្យហ្សែន (DNA ក្នុងរាងកាយពុំខូចខាត) មានស្ថិរភាព ការពារសរសៃខួរក្បាល បង្កើតគោលិកាឈាមក្រហម និងបំពេញថាមពលដល់ប្រព័ន្ធមេតាប៉ូលីស ជាដើម។ ជាមួយគ្នានេះ លោកអ្នកក៏គេចផុតនឹងការកើតឡើងជំងឺធ្ងន់ធ្ងរដែលបណ្តាលពីការវិវត្តន៍នៃវ័យ ឬអាយុច្រើនផងដែរ។

សរុបមក ការបង្កើន បរិមាណ NAD+ ក្នុងរាងកាយ តាមរយៈ​ការ​ប្រើ​ប្រាស់​ផលិតផលជំនួយសុខភាព​ NMN ក្នុងពេលយើងស្ថិតក្នុង​វ័យ​ជា​យុវជន កាន់តែធ្វើឲ្យមុខងារសរីរាង្គរបស់យើង មានភាពល្អប្រសើរ និងជួយការពារការប្រឈមមុខនឹងការកើតជំងឺដែលបណ្តាលមកពីការវិវត្តន៍នៃវ័យ ឬមកពីអាយុច្រើនផងដែរ។

ជាមួយគ្នា​នេះ នៅកម្ពុជាយើង ក៏​មាន​ផ្គត់ផ្គង់ផលិតផលជំនួយសុខភាព NMNដែរ ដោយ​មាន​ការ​ទទួល​ស្គាល់​ជាផ្លូវ​ការ និង​យ៉ាង​ត្រឹម​ត្រូវពី​ក្រសួង​សុខាភិបាល​។

លោក​អ្នក​អាច​ជ្រើស​រើស​ ផលិតផលជំនួយសុខភាព​យ៉ាង​ត្រឹម​ត្រូវ​​សម្រាប់​សុខភាព​របស់​លោកអ្នក នៅហាង«NMN Plus» ដែល​មាន​ទី​តាំង​ស្ថិតនៅផ្សារ​ទំនើប Exchange Square ជាន់​ទី​១​ ខណៈ​ដែល​ផលិត​ផល​នេះ មាន​ការ​ទទួល​ស្គាល់​យ៉ាងត្រឹម​ត្រូវ និង​ស្រប​ច្បាប់​ពី​ក្រសួង​សុខាភិបាល​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។

NMN Plus គឺជា​ហាង​តែ​មួយគត់ ដែល​ទទួល​សិទ្ធិចែក​ចាញ​ផលិតផល​ NMN នៅកម្ពុជា ហើយ​លោក​អ្នក​ក៏​អាច​ទទួលបាន​​សេវា​ពិគ្រោះ​សុខភាព​ដោយ​ឥត​គិត​ប្រាក់ពី​ហាង NMN Plus ផងដែរ ដើម្បី​ទទួល​បាន​ព័ត៌​មានដ៏ត្រឹម​ត្រូវ​លើ​របៀប​ប្រើប្រាស់​ផលិតផលជំនួយសុខភាព​ទាំងនោះ​​។ ក្រុម​វេជ្ជបណ្ឌិត​ជំនាញ ក៏​រង់​ចាំ​ជួយដើម្បី​​ឲ្យ​អ្នក​ជ្រើស​រើស​យក​ផលិត​ផល​ដែលត្រឹម​ត្រូវ​សម្រាប់​ស្ថានភាព​សុខភាព​របស់​លោក​អ្នក​ ផង​ដែរ​៕

ផ្តល់​អាជ្ញាបណ្ណ និង​ចែកចាញផ្តាច់មុខ​ដោយក្រុមហ៊ុន Open Sources Technology ពី​ក្រុមហ៊ុន ProHealth Longevity​! សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងទៅកាន់៖

-ហ្វេសបុកផេក៖ NMN Plus

-តេឡេក្រាម៖ https://t.me/NMNPlus

-អុីនស្តាក្រាម៖ @nmnplus

-លេងទូរសព្ទ៖ 069 63 58 66 (ស្មាត)/ 099 63 58 66 (សែលខាត)

-សម្រាប់ទំនាក់ទំនងធ្វើដៃគូចែកចាយ អាចទាក់ទងតាមរយៈលេខ៖ 078 78 96 95

អត្ថបទ៖ In Sopheng

មតិយោបល់