• 2022-02-18 01:01:00
  • ព័ត៌មាន

ឈប់គិតពីរឿងទាំងអស់នេះ ជីវិតអ្នកនឹងមាន សេចក្តីសុខ មិនគិត មិនស្មុគស្មាញ មិនមានសម្ពាធច្រើន

  • 2022-02-18 01:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈប់គិតថាអ្នកដទៃគិតយ៉ាងណាជាមួយនឹងយើងទៀតទៅ ពោលគឺអ្នកខ្លាចគេស្អប់ ខ្លាចគេមិនពេញចិត្ត ខ្លាចគេមិនរាប់រក ប្រសិនបើអ្នកជាមនុស្សដែលមានការគិតបែបនេះ សូមបញ្ឈប់នូវគំនិតទាំងអស់នេះជាបន្ទាន់ ពីព្រោះថាវាមិនបានជួយអោយជីវិតរបស់អ្នកល្អប្រសើរឡើងនោះឡើយ ដោយសារតែអ្នកបារម្ភ គិតពីអារម្មណ៍អ្នកដទៃខ្លាំងពេក ជាជាងខ្លួនឯង។

អោយនរណាគិតយ៉ាងណាគិតទៅវាគឺជារឿងរបស់គេ សំខាន់អោយតែអ្នកស្គាល់ខ្លួនឯងជាខ្លួនឯងបានហើយ មនុស្សតែងតែមានការគិតគំនិតផ្សេងៗពីគ្នាមានអ្នកខ្លះចូលចិត្តយើងស្រឡាញ់យើង យើងក៏គួរតែសប្បាយចិត្ត មានមនុស្សខ្លះទៀតស្អប់យើង គិតអវិជ្ជមានរពីយើង ក៏ជារឿងរបស់គេ ។

អ្នកមិនអាចបង្ខំអោយគេ មកគិតល្អឬចូលចិត្តអ្នកបានឡើយ ហើយរឿងមួយវិញទៀតអ្នកហាមដាច់ខាតនោះគឺ ហាមទៅយកចិត្តហាមទៅធ្វើរឿងគ្រប់យ៉ាង យកចិត្តគេ ដើម្បីអោយគេមានអារម្មណ៍ល្អជាមួយអ្នក ចូលចិត្តអ្នក រាប់រកអ្នក។ កាលណាអ្នកធ្វើនូវសកម្មភាពបែបនេះ ជីវិតរបស់អ្នកនឹងមិនមានសេចក្តីសុខ នោះឡើយ ពីព្រោះថាអ្នកកើតមកមិនមែនមកអោយអ្នកដទៃគ្រប់គ្នាចូលចិត្តនោះឡើយ ចូរអ្នកហ៊ានធ្វើអ្វីជាអ្នក រស់ជាខ្លួនឯង ជៀសការគិតពីគំនិត ពាក្យសម្តី មិនល្អ ពីអ្នកដទៃ ច្រើនពេក រួចក៏នាំជាហេតុទុក្ខសោកដល់ជីវិតរបស់ខ្លួនឯង។

ហើយក៏កុំព្យាយាមធ្វើអ្វីគ្រប់យ៉ាងតាមតម្រូវចិត្ត តម្រូវការអ្នកដទៃ ខ្លាំងពេក ដោយសារតែចង់អោយគេមកចូលចិត្តអ្នក អ្នកគួរតែរៀនចេះដិសេដខ្លះ កុំយកចិត្តគេពេក ធ្វើតាមសេចក្តីតម្រូវការរបស់គេពេក នាំតែនាំទុក្ខសោកដល់ខ្លួនឯងនៅពេលក្រោយ ចូរពេញចិត្តនូវអ្វីដែលអ្នកមាន ហើយក៏កុំគិតពីអ្នកដទៃខ្លាំងពេកក្រៅពីខ្លួនឯង។

ប្រភពរូបថត៖123RF

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់