- 2022-02-17 02:47:34
- ព័ត៌មាន
រោគសញ្ញា ៨យ៉ាងរបស់អូមីក្រុង តិចច្រឡំថាផ្ដាសាយធម្មតា មិនធ្វើតេស្ត ប្រយ័ត្នឆ្លងពេញផ្ទះ
- 2022-02-17 02:47:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រោគសញ្ញា ៨យ៉ាងរបស់អូមីក្រុង តិចច្រឡំថាផ្ដាសាយធម្មតា មិនធ្វើតេស្ត ប្រយ័ត្នឆ្លងពេញផ្ទះ
ចន្លោះមិនឃើញ
រោគសញ្ញានៃជំងឺផ្ដាសាយ និងមេរោគកូវីដ១៩ គឺអាចមានចំណុចស្រដៀងគ្នាជាច្រើន ពេលខ្លះអ្នកមិនអាចបែងចែកបានទេថា តើអ្នកំពុងមានជំងឺផ្ដាសាយធម្មតា ឬជាជំងឺកូវីដ១៩នោះទេ។ យ៉ាងណាមិញអ្នកអាចធ្វើការកំណត់សម្គាល់ត្រង់ថា តើយើងមានបានប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ១៩ ដែរទេ ប្រសិនបើសង្ស័យថាខ្លួនមានការពាក់ព័ន្ធ សូមដាក់ខ្លួនដាច់ដោយឡែក និងប្រញាប់ធ្វើតេស្តជាបន្ទាន់។ ខាងក្រោមនេះជារោគសញ្ញាមួយចំនួន របស់មេរោគកូវីដ១៩ ប្រភេទបំប្លែងថ្មី អូមីក្រុង ។ ក្នុងនោះរួមមាន៖
១.រមាស់បំពង់ក
២.ហៀរសំបោរ
៣.អស់កម្លាំង
៤.កណ្តាស់
៥.ឈឺខ្នងផ្នែកខាងក្រោម
៦.ឈឺក្បាល
៧.ឈឺសាច់ដុំ
៨.បែកញើសពេលយប់
ទន្ទឹមនឹងនេះដែរ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងថា បេីមានការសង្ស័យ សុំធ្វេីតេស្តរហ័សដោយខ្លួនឯង បេីវិជ្ជមានកូវីដ-១៩ សុំនៅដាច់ដោយឡែក អនុវត្តន៍ការព្យាបាលនិងថែទាំនៅតាមផ្ទះឱ្យបានហ្មត់ចត់ ចៀសវាងចម្លងបន្តទៅសមាជិកគ្រួសារនៅក្នុងផ្ទះរបស់ខ្លួន ដោយអនុវត្តន៍តាមគោលការណ៍ណែនាំប្រត្តិបត្តិសម្រាប់ការព្យាបាលនិងថែទាំតាមផ្ទះ ដែលក្រសួងសុខាភិបាលបានចេញផ្សាយរួចហេីយ ឱ្យបានត្រឹមត្រូវ៕
ប្រភព៖ វេជ្ជបណ្ឌិតកម្ពុជា