
- 2022-02-21 02:00:27
- ព័ត៌មាន
សេចក្តីទុក្ខសោក បញ្ហា និង ឧបសគ្គនរណាក៏កើតមានដែរ តស៊ូឡើង កុំផ្តេកផ្តួល ធ្វើឲ្យជីវិតដុនដាប
- 2022-02-21 02:00:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សេចក្តីទុក្ខសោក បញ្ហា និង ឧបសគ្គនរណាក៏កើតមានដែរ តស៊ូឡើង កុំផ្តេកផ្តួល ធ្វើឲ្យជីវិតដុនដាប
ចន្លោះមិនឃើញ
ប្រសិនបើជិវិតអ្នកជួបទុក្ខសោក បញ្ហាជាច្រើនហូរហែ ចូរកុំនៅបៀមទុក្ខ ផ្តេកផ្តួល បាក់កម្លាំងចិត្តមិនព្រមបន្តដំណើរ ហើយកុំព្យាយាមដក់ជាប់គិតពីវាពេកអី ការដែលអ្នកនៅតែគិតបៀមទុក្ខ វាមិនបានផ្តល់អ្វីវិញដល់អ្នកឡើយ កើតជាមនុស្សលោករមែងតែងតែមានទុក្ខសុខជារឿងធម្មតា នរណាៗក៏កើតមានដែរ សំខាន់គេមិនផ្តេកផ្តួលរុញរានៅក្នុងជីវិត។
ប្រសិនបើអ្នកជួបទុក្ខលំបាកថ្ងៃនេះអស់យំអោយអស់ចិត្តចុះ រួចហើយងើបឡើងតស៊ូជាមួយជីវិតបន្តទៀត ត្រូវចាំថាជីវិតរបស់មនុស្សគឺបែបនេះ នៅមានបញ្ហាទុក្ខលំបាកជាច្រើនទៀតដែលអ្នកត្រូវជួបនាថ្ងៃមុខ សំខាន់អ្នកមិនរុញរាចុះចាញ់ជាមួយសេចក្តីទុក្ខសោក បញ្ហាដែលផ្នែកដ៏តូចមួយនៃជីវិតរបស់អ្នក។
សេចក្តីទុក្ខសោកវាត្រូវបានកើតមានទៅលើមនុស្សគ្រប់គ្នា មានអ្នកខ្លះគាត់រអ៊ូ គាត់ស្រែកយំថាហេតុអ្វីជីវិតរបស់គាត់កម្សត់លំបាកបែបនេះ ជួបតែសេចក្តីទុក្ខជួបតែបញ្ហា មិនចេះចប់មិនចេះហើយ ព្រហ្មលិខិតពិតជាលេងសើជាមួយនឹងជីវិតរបស់គាត់ណាស់។ចូរអ្នកកុំមានចិត្តគិតដូច្នោះ កុំនៅតែសោយសោក ជាមួយនឹងទុកបញ្ហានរណាៗ ក៏គេចួបដែរ មិនមែនតែអ្នកនោះទេ ។
ពេលជួបបញ្ហាអ្នកត្រូវព្យាយាមដោះស្រាយ កុំគេចវេស កុំសម្លឹងរកតែបញ្ហា ពេកអ្នកត្រូវតែស្វែងរកផ្លូវចេញដំណោះស្រាយ ទើបអ្នកអាចឆ្លងផុតពីបញ្ហាទាំងអស់នោះបាន ។ ពេលអ្នកចួបទុក្ខលំបាក ចូរធ្វើអោយសេចក្តីទុក្ខ បាត់ទៅបន្តិចម្តងៗ អ្នកនឹងធ្វើចិត្តបាន ធ្វើចិត្តអោយស្រស់ថ្លា ការដែលអ្នកនៅតែគិតអំពីទុក្ខ ជារៀងរាល់ថ្ងៃ វានឹងធ្វើអោយអ្នកធ្លាក់ចូលទៅក្នុងសភាពក្រៀមក្រំ មិនមានកម្លាំងចិត្តនៅក្នុងការបំពេញការងារឬតស៊ូនៅក្នុងជីវិតបន្តទៀត អ្នកត្រូវតែរៀនធ្វើចិត្ត អោយរឹងមាំ ងើបឡើងស៊ូព្យាយាមបន្តទៀត កុំនៅតែទ្រាំទ្រជាមួយភាពលំបាកយូរពេក។
អ្នកកុំព្រមចុះចាញ់អោយសោះ អ្នកដួលបានតែអ្នកកុំឈប់ធ្វើដំណើរទៅបន្ត អ្នកអាចរុញរាចិត្តបាន តែហាមដកថយ អ្នកអាចសោកសៅ កើតទុក្ខបានតែហាមបៀមទុក្ខ អោយសោះ ត្រូវស៊ូទៅមុខទៀត ឧបសគ្កបញ្ហាវាតែងតែមាន គ្រប់ដំណើរជីវិតរបស់មនុស្ស ។បើអ្នកហត់ណាស់ អ្នកអាចសម្រាកសិនបានណា ហើយតស៊ូបន្តដំណើរជីវិតរបស់អ្នកទៅមុខទៀត។
ប្រភពរូបថត៖https://pantip.com/topic/33692964