• 2022-02-26 08:23:02
  • ការអប់រំ

បណ្ឌិត​ ជេត ​ជាលី៖​ លើក​ទឹក​ចិត្ត​ឲ្យ​និស្សិត​ខ្មែរ​គួរ​ចាប់​យក​ឱកាស​មាស​រៀន​នៅ​អាមេរិក​

  • 2022-02-26 08:23:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកបណ្ឌិត ជេត ជាលី ​លើក​ទឹកចិត្ត​ឲ្យ​យុវជន​ និង​និស្សិត​ខ្មែរ​ គួរ​ចាប់​យក​ឱកាស​មាស​នេះ​ ដើម្បី​ទទួល​បាន​ចំណេះដឹង​ វប្បធម៌​ បទ​ពិសោធ​ជីវិត​ និង​អត្ថប្រយោជន៍​ជា​ច្រើន​តាម​រយៈ​ការ​សិក្សា​មាន​ទាំង​នៅ​ខ្មែរ​ និង​សាកលវិទ្យាល័យ​ Angelo State University​ ក្នុង​រដ្ឋ​ Texas សហរដ្ឋអាមេរិក​ដែល​កំពុង​រង់ចាំ។​

បណ្ឌិត ជេត ជាលី

សកលវិទ្យាធិការ​ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ខាងលើ​នេះ​បាន​ឲ្យ​ដឹង​ថា​ «មិនមែន​ថា​បង្អាប់​ការ​រៀន​ក្នុង​ស្រុក​មិន​កើត​នោះ​ទេ​ ក៏​ប៉ុន្តែ​រឿង​ដែល​សំខាន់​យើង​ចេញ​ទៅ​សិក្សា​នៅ​ក្រៅ ​នឹង​ជួប​វប្បធម៌​មួយ​ផ្សេង​ ការ​គិត​ផ្សេង​ ដំណោះស្រាយ​ផ្សេង​ និយាយ​ទៅ​ជើង​មេឃ​ធំ​ទូលំទូលាយ​ជាង​មុន»។​

«ការ​ទៅ​រៀន​នៅ​បរទេស​ និស្សិត​មិន​ត្រឹម​ចេះ​នូវ​ជំនាញ​ខ្លួន​រៀន​ទេ​ ពោល​គឺ​នឹង​បាន​ចេះ​របៀប​រស់​នៅ ​និង​អ្វីៗ​សព្វ​បែប​យ៉ាង​ជា​ច្រើន​ទៀត។​ ការ​រៀន​ក្នុង​ស្រុក​វា​ល្អ​មួយ​ហើយ​ យ៉ាងណា​ការ​រៀន​ក្រៅ​ស្រុក​វា​ក៏​ល្អ​មួយ​ទៀត​ផង​ដែរ​ជា​ពិសេស​សម័យ​ទំនើប​នា​ពេល​បច្ចុប្បន្ន​នេះ»។​

សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​

ជា​មួយ​គ្នា​នេះ​ផង​ដែរ​បណ្ឌិត​ ជេត ​ជាលី​ បាន​បង្ហាញ​ពី​ឱកាស​ល្អ​ក្នុង​ការ​សិក្សា​មួយ​គឺ​«សិក្សា​នៅ​ភូមិន្ទ​ភ្នំពេញ​១ឆ្នាំ​ និង​បន្ត​ទៅ​សិក្សា​នៅ​ Angelo State University»​ ក្នុង​រដ្ឋ​ Texas សហរដ្ឋអាមេរិក​ រយៈ​ពេល​៣ឆ្នាំ​ទៀត​ ស្រប​ពេល​លក្ខណ​ និង​ការ​បង់​ប្រាក់តម្លៃ​ទាប​ផ្ដល់​ភាព​ងាយ​ស្រួយ​ច្រើន​។​

ការ​សិក្សា​នេះ​ផ្ដោត​លើ​កម្មវិធី​សិក្សា​ធំ​ៗ​ ២​ គឺ​វិទ្យាសាស្ត្រ​ពិត​ និង​វិទ្យាសាស្ត្រ​សង្គម​ លើ​មុខ​ជំនាញ​សិក្សា​រួម​មាន​ Business Administration,​ Engineering,​ Computer Science Biology,​ Chemistry​ និង​ Physics ជាដើម។​ បញ្ជាក់​ដែរ​ថា​ ការ​ទទួល​ពាក្យ​ចូល​រៀន​នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី២៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​ នេះ​ហើយ។​ ប្រសិន​លោក​អ្នក​ចង់​ដឹក​ព័ត៌មាន​បន្ថែម​អាច​ទាក់ទង​តាម​ទូរស័ព្ទ​លេខ​៖ 015 890 434 ឬ​តាម​តេឡេក្រាម​លេខ​នេះ​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម