
- 2022-03-14 02:30:00
- ព័ត៌មាន
អ្នកដឹងទេ?សត្វសុនខ មានវត្តមានទំនាក់ទំនងជាមួយមនុស្សតាំងពីមុនសម័យប្រវត្តិសាស្ត្រ ហើយដូនតាខ្មែរបានឆ្លាក់រូបលើជញ្ជាំប្រាសាទរាប់ពាន់ឆ្នាំមកហើយ
- 2022-03-14 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកដឹងទេ?សត្វសុនខ មានវត្តមានទំនាក់ទំនងជាមួយមនុស្សតាំងពីមុនសម័យប្រវត្តិសាស្ត្រ ហើយដូនតាខ្មែរបានឆ្លាក់រូបលើជញ្ជាំប្រាសាទរាប់ពាន់ឆ្នាំមកហើយ
ចន្លោះមិនឃើញ
សុនខឬដែលយើងហៅជាភាសាសាមញ្ញថាសត្វឆ្កែ មានវត្តមានទំនាក់ទំនងជាមួយមនុស្សតាំងពីមុនសម័យប្រវត្តិសាស្ត្រមកម្ល៉េះ។ ភាពស្មោះត្រង់់ លក្ខណៈពិសេស រឿងរ៉ាវប្លែកៗផ្សេងៗរបស់សត្វនេះត្រូវបានមនុស្សចងចាំទុក កត់ត្រានិងនិទានតៗគ្នាមករាប់ជំនាន់មកហើយ។ យើងស្គាល់សត្វឆ្កែឬសត្វសុនខនេះក្នុងស្ថានៈជាសត្វចិញ្ចឹម មិនមែនជាអាហារនោះទេ។
នៅលើជញ្ជាំងប្រាសាទអង្គរវត្ត និងជញ្ជាំងប្រាសាទបាយ័ន្ត សត្វសុនខត្រូវបានដូនតាយើងឆ្លាក់ភ្ជាប់នឹងជញ្ជាំងប្រាសាទ ក្នុងឋានៈជាសត្វចិញ្ចឹម ដោយនៅលើជញ្ជាំងប្រាសាទអង្គរវត្តប្រទះឃើញ ក្សត្រីឬស្នំនៃព្រះបាទសូយ៌្យវម៌្មទី២ បីសត្វសុនខធ្វើដំណើរក្នុងក្បួនឆ្ពោះទៅស្ថានបរលោក ឯនៅប្រាសាទបាយ័ន្តវិញយើងសង្កេតឃើញមាន ចម្លាក់ស្តីពីសត្វសុនខធ្វើដំណើរតាមម្ចាស់របស់វាទៅច្បាំងផងដែរ។
ថ្មីៗនេះ យើងប្រទះឃើញរឿងសោកនាដកម្មមួយនៅក្នុងបណ្ដាញសង្គម ដោយសេចក្តីស្រេកឃ្លានឥតរិះគិត របស់បុគ្គលមួយចំនួនបានបង្កជាបញ្ហាជាច្រើននៅក្នុងសង្គម។ ការទាក់ឆ្កែ លួចឆ្កែ ចាប់ឆ្កែ លក់សាច់ឆ្កែ នៅតែបន្តកើតមាន ទាំងដែលទង្វើទាំងនេះខុសនឹងច្បាប់សង្គមដែលមានចែងជាធរមាន។ សូមអាជ្ញាធរពាក់ព័ន្ធទាំងអស់ មានក្រសួងរុក្ខាប្រមាញ់និងនេសាទ អាជ្ញាធររាជធានីខេត្ត រាជរដ្ឋាភិបាល សមាជិកសភាទាំង សូមចេញវិធានការជា ច្បាប់ អនុក្រឹត្យ ឬ សេចក្តីប្រកាសណាមួយតាមអធ្យាស្រ័យរបស់អស់លោក ដើម្បីបញ្ឈប់ជាបន្ទាន់នូវការលក់ដូរសាច់សត្វឆ្កែ ដែលវាខុសនឹងច្បាប់ជាតិ ប៉ះពាល់ដល់សុខមាលភាពប្រជាជន ខុសនូវសីលធម៌ វប្បធម៌ ប្រពៃណីដ៏ផូរផង់របស់ខ្មែរយើងពីបុរាណមក ៕
ប្រភព៖ បុរាណាចារ្យ