• 2022-05-04 07:16:31
  • ព័ត៌មាន

សពទាហានរុស្សី ៤រូប ត្រូវគេតម្រៀបជារាងអក្សរ Z សង្ស័យជាសកម្មភាពសងសឹកចំពោះការឈ្លានពាន!

  • 2022-05-04 07:16:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាកសពទាហានរុស្សី ត្រូវបានតម្រៀបជារាងអក្សរ Z ដែលគេតែងឃើញអក្សរមួយនេះជាសញ្ញាសម្គាល់នៅលើរថយន្តយោធា និងរថក្រោះរបស់ទាហានក្រុងមូស្គូ។

មន្ទីរបញ្ចកោណបាននិយាយថា សាកសពរបស់ទាហានរុស្សីត្រូវបានគេប្រទះឃើញនៅក្នុងភូមិ Staryi Saltiv ហើយការតម្រៀបជារាងអក្សរ Z នេះ ត្រូវបានគេជឿថាជាទង្វើនៃការសងសឹកចំពោះការឈ្លានពានរបស់រុស្សីមកលើអ៊ុយក្រែន។

ទោះបីជាយ៉ាងក៏ដោយទង្វើមួយនេះ អាចចាត់ទុកថាជាឧក្រិដ្ឋកម្មសង្រ្គាមសម្រាប់ការមិនគោរពសេចក្តីថ្លៃថ្នូររបស់អ្នកស្លាប់។ ការស៊ើបអង្កេតលើគ្រួសាររបស់ជនជាតិរុស្សីកំពុងត្រូវបានធ្វើឡើងដើម្បីជូនដំណឹងដល់ក្រុមគ្រួសារសព៕

ប្រភព៖ Metro ប្រែសម្រួល ៖ សង្ហា

មតិយោបល់