• 2022-07-14 03:28:06
  • ព័ត៌មាន

ធ្លាប់តែហូប! ដឹងអត់ទុរេនមានដើមកំណើតមកពីប្រទេសណា ខ្មែរយើងដាំនៅខេត្តណាដំបូងបំផុត?

  • 2022-07-14 03:28:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទុរេន ជាផលព្រឹក្សម្យ៉ាងមានដើមកំណើតនៅប្រទេស ឥណ្ដូនេស៊ី នាដែនកោះស៊ូម៉ាត្រា និង កោះបនេអូ លុះក្រោយឆ្នាំ ១៩៨៧ មកទៀតគេបានបង្កាត់ពូជរបស់វាដែលមានរហូតដល់ ៣០០ប្រភេទ នៅប្រទេសថៃ និង ១០០ប្រភេទនៅ ម៉ាលេស៊ី។

នៅតំបន់ខ្លះគេចាត់ទុកទុរេនជាស្តេចនៃផ្លែឈើព្រៃ នេះក៏ព្រោះតែទំហំផ្លែ និងបន្លាដែលនៅលើសំបក ផ្លែរបស់វាអាចមានប្រវែងរហូតដល់ ៣០ស.ម និង ទំហំ ១៥ស.ម និងមានទម្ងន់ ចាប់ពី ១ ទៅ ៣គីឡូក្រាម ពេលទុំទុរេនមានក្លិនក្រអូបឆ្អិត សាច់ក្លែបមានពណ៌លឿង ខ្លះលឿងស្រាល ខ្លះក្រហមអាស្រ័យទៅលើពូជរបស់វា។ទុរេនពេលទុំខ្លាំងមានក្លិនឆួលហេតុដូច្នេះហើយទើបពួកដែលមកពីស្រុកអាគាំង មិនចូលចិត្តផ្លែនេះទេ។

នៅប្រទេសកម្ពុជាយើងទុរេនពូជបុរាណដែលមានដាំដុះជាយូរមកគឺពូជ Durio zibethinus ដែលទំនងជាត្រូវបាននាំយកពីស្រុកជ្វាមកអំឡុងជាង៤០០ឆ្នាំមុន យោងតាមកំណត់ត្រារបស់ប្រទេសម៉ាលេស៊ីហើយកាលនោះទុរេនមានដាំនៅស្រុកខ្មែរដំបូងគេគឺនៅខេត្តកំពត យោងតាមឯកសារបារាំង Gallica។

លុះមកដល់ឆ្នាំ ១៩៩០ ទើបខ្មែរយើងនាំយកពូជ ឱខាក់ កានយាវ ឈុននី និង ក្រាឌុម មកដាំនៅស្រុកខ្មែរ យោងតាមសៀវភៅរបៀបដាំទុរេន ខ្មែរ-សៀម ឆ្នាំ ១៩៩០ ! តាមកំណត់ត្រារបស់ជនជាតិព័រទុយហ្គាល់ បាននិយាយថាទុរេនត្រូវបានគេដាំដុះនិងស្គាល់យ៉ាងទូលំទូលាយនាអំឡុងចុងសតវត្សទី ១៨ នៅទ្វិបអាស៊ីអាគ្នេយ៍យើងនេះ !

ដូចគ្នានេះដែរ ទុរេន ពាក្យនេះមិនមែនជាពាក្យកម្ចីពីបារាំងទេ ពាក្យនេះជា ភាសារបស់ម៉ាឡាយូ ( Malaysia ) ខ្មែរសព្វថ្ងៃហៅ ឥស្លាម ដែលមានន័យថា បន្លា ! មកដល់សព្វថ្ងៃពូជដែលមានការពេញនិយមលើទីផ្សាខ្លាំងនោះគឺទុរេនម៉ាន់ថង ព្រោះវាមានរស់ជាតិផ្អែមមុត សាច់ក្លែបណែនល្អមិនជ្រាយពេកដែលធ្វើអោយអ្នកបរិភោគចូលចិត្តវាជាខ្លាំងជាងទុរេនពូជផ្សេងៗ ។

សូមជម្រាបថា នៅឆ្នាំ ២០០៧ អ្នកវិទ្យាសាស្ត្រកសិកម្មថៃម្នាក់ឈ្មោះ Songpol Somsri បានបង្កាត់ពូជទុរេនបានជាង ៩០ប្រភេទ ក្នុងខេត្តចន្ទបុរី ដែលធ្វើអោយខេត្តនេះបានជាប់លេខ១លើពិភពលោក ជាខេត្តដែលបង្កាត់ពូជនិងនាំចេញច្រើនជាងគេ នៅលើពិភពលោក ខណៈពេលដែលប្រទេសថៃមិនមែនជាទឹកដីកំណើតរបស់ទុរេន ឡើយ៕

ប្រភព៖ ជីវៈចម្រុះនៃប្រទេសកម្ពុជា

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់
អត្ថបទថ្មី