
- 2022-07-31 11:20:47
- ការអប់រំ
បណ្ឌិត គីម ហ៊ាង៖ បង្ហើបគន្លឹះឆ្ពោះទៅរកភាពជោគជ័យដល់សិស្សនិស្សិត
- 2022-07-31 11:20:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បណ្ឌិត គីម ហ៊ាង៖ បង្ហើបគន្លឹះឆ្ពោះទៅរកភាពជោគជ័យដល់សិស្សនិស្សិត
ចន្លោះមិនឃើញ
បណ្ឌិត គីម ហ៊ាង ដែលជាអ្នកល្បីឈ្មោះលើវិស័យអចលនទ្រព្យនៅកម្ពុជា បានផ្ដាំផ្ញើទៅសិស្សនិស្សិតជាពិសេសអ្នកមិនសូវធូរធារគឺត្រូវព្យាយាមរៀនសូត្រឲ្យបានច្រើន និងធ្វើការឲ្យអស់លទ្ធភាពនឹងឈានទៅរកជោគជ័យ។
បណ្ឌិត គីម ហ៊ាង បានឲ្យដឹងក្នុងពិធីសម្ពោធការិយាល័យលក់បុរីវិមានសំណាងព្រឹកមិញថា បើងាកទៅអតីតកាលរូបលោកក៏ជាក្មេងវត្តម្នាក់ដែរ ដូច្នេះដោយសារមានការខំប្រឹងប្រែងជម្នះឧបសគ្គទើបមានថ្ងៃនេះ។
បុគ្គលល្បីឈ្មោះ និងមានជំនួញរាប់លានខាងលើនេះបន្ថែមទៀតថា សម្រាប់សិស្សនិស្សិតជាពិសេសអ្នកមានជីវភាពលំបាក មិនសូវធូរធារ សូមកុំអស់សង្ឃឹម មានតែការខំប្រឹងរៀនហើយរៀនទៀតទើបរុញខ្លួនឲ្យជោគជ័យ។ មួយវិញទៀតការចំណាយពេលធ្វើការឲ្យអស់ពីសមត្ថភាព មិនគិតពេលវេលា មិនរើសការងារ នោះការជោគជ័យនឹងមកដល់ម្ដងបន្តិចៗជាក់ស្ដែងនេះជាបទពិសោធពិតរបស់លោកផ្ទាល់តែម្ដង៕