• 2022-10-05 03:39:27
  • ព័ត៌មាន

សម្ព័ន្ធមិត្តជប៉ុន ២ប្រទេស បាញ់មីសុីលរួមគ្នា​ ជាការឆ្លើយតបទៅនឹងសកម្មភាពកូរ៉េខាងជើង

  • 2022-10-05 03:39:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក បានបាញ់មីស៊ីលចូលទៅក្នុងសមុទ្រជប៉ុន ជាការឆ្លើយតបទៅនឹងសកម្មភាពកូរ៉េខាងជើង ដែលបានបាញ់មីស៊ីលហោះរំលងប្រទេសជប៉ុន។

កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិច ហោះរំលងប្រទេសជប៉ុន កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២២កន្លងទៅ។ ជាការឆ្លើយតបក្នុងនាមជាសម្ព័ន្ធមិត្តរបស់ជប៉ុន ប្រទេសកូរ៉េខាងត្បូង រួមទាំងសហរដ្ឋអាមេរិក បានបាញ់មីស៊ីលធ្លាក់ចូលទៅក្នុងសមុទ្រខាងកើត ឫ ហៅថាសមុទ្រជប៉ុន ដែលមានទីតាំងស្ថិតនៅចន្លោះឧបទ្វីបកូរ៉េ និង ជប៉ុន នៅថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២២នេះ។ មីស៊ីលដែលប្រទេសសម្ព័ន្ធមិត្តទាំង២របស់ក្រុងតូក្យូបាញ់ គឺជាមីស៊ីលដែលផលិតឡើងដោយក្រុមការងារបច្ចេកទេសកងទ័ពអាមេរិក។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក John Kirby បានថ្លែងបា្រប់សារព័ត៍មាន CNN ថា “ការបាញ់មីស៊ីលរួមគ្នា ធ្វើឡើងដោយកូរ៉េខាងត្បូង និង អាមេរិក គឺដើម្បីបង្ហាញថា អាមេរិក និង ប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនមានសមត្ថភាពផ្នែកយោធាគ្រប់គ្រាន់ និងត្រៀមឆ្លើយតបរួចរាល់ជានិច្ច ក្នុងករណីកូរ៉េខាងជើងបង្កភាពអសន្តិសុខណាមួយ”។

ការសន្និដ្ឋានមួយបញ្ជាក់ថា កូរ៉េខាងជើង បាញ់មីស៊ីលហោះរំលងកោះ Hokkaido ប្រទេសជប៉ុនកាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២២កន្លងទៅ ក្នុងគោលបំណងដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីទីក្រុងតូក្យូ និង ក្រុងវ៉ាស៊ីនតោន៕

ប្រភព៖ BBC ប្រែសម្រួល ៖ សង្ហា

មតិយោបល់